ឧបករណ៍ភ្លេងខ្មែរមានលក្ខណៈសម្បូរបែបនិងមានតួនាទីយ៉ាងសំខាន់នៅក្នុងវប្បធម៌សាសនា និងពិធីប្រពៃណីផ្សេងៗរបស់ខ្មែរ។ ឧបករណ៍ទាំងនេះត្រូវបានបែងចែកជាច្រើនប្រភេទទៅតាមរបៀបនៃការលេងឬការបង្កើតសម្លេង។

ឧបករណ៍ភ្លេងខ្មែរអាចបែងចែកជា ៤ ប្រភេទធំៗដូចខាងក្រោម
- ឧបករណ៍ខ្សែ ឧបករណ៍ដែលបង្កើតសម្លេងដោយការ ដេញ កូត ឬ កេះ ខ្សែ។
-ទ្រ ឧបករណ៍កូតដែលមានខ្សែ ពីរឬបី(ដូចជា ទ្រអ៊ូ និង ទ្រសោធំ/តូច)ដែលមានតួនាទីជាអ្នកដឹកនាំសាច់ភ្លេង។
-ចាប៉ីដងវែង ឧបករណ៍ដេញខ្សែដែលមានដងវែងប្រើសម្រាប់ប្រគំទោលឬច្រៀងអមជាមួយនឹងទំនុកច្រៀងដែលត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភ័ណ្ឌវប្បធម៌អរូបី របស់យូណេស្កូ
-ក្រពើឬតាខេ ឧបករណ៍ដេញខ្សែររាងដូចសត្វក្រពើមានខ្សែបីប្រើសម្រាប់វង់ភ្លេងមហោរី
-ខ្សែដៀវ ឧបករណ៍ខ្សែមួយដែលមានសណ្ឋានជាធ្នូឧករណ៍ផ្លុំ (Wind Instruments)
- ឧបករណ៍ដែលបង្កើតសម្លេងដោយការ ផ្លុំ ខ្យល់
-ស្រឡៃ ជាឧបករណ៍ផ្លុំដែលមានអណ្តាតបួនប្រើក្នុងវង់ភ្លេងពិណពាទ្យនិងភ្លេងអារក្សមាន ស្រឡៃតូចនិងស្រឡៃធំ
-ខ្លុយ ជាឧបករណ៍ផ្លុំរាងមូលវែងគ្មានអណ្ដាតប្រើបានទាំងវង់ភ្លេងបុរាណនិងសម័យ
-ប៉ីអ ឧបករណ៍ផ្លុំដែលមានរន្ធ និងមានអណ្តាត ប្រើក្នុងវង់ភ្លេងពិណពាទ្យ
- ឧបករណ៍វាយ ឬគោះ
ឧបករណ៍ដែលបង្កើតសម្លេងដោយការ វាយ គោះ ឬ ផ្តាច់
វង់រនាត និងគង
រនាតឯក ឧបករណ៍វាយដែលមានបន្ទះសំនៀងតូចៗ សម្លេងខ្ពស់ ប្រើជាអ្នកដឹកនាំបទភ្លេង។
រនាតធុង ឧបករណ៍វាយដែលមានបន្ទះសំនៀងធំៗ សម្លេងទាប ប្រើសម្រាប់ទ្រទ្រង់សាច់ភ្លេង។
គងវង់ធំ គងដែលមានផ្លែធំៗ សម្លេងទាប។
គងវង់តូច គងដែលមានផ្លែតូចៗ សម្លេងខ្ពស់។
- ឧបករណ៍ស្គរ
ស្គរធំ ស្គរធំមួយគូ ប្រើសម្រាប់ផ្តល់ចង្វាក់មូលដ្ឋានក្នុងវង់ភ្លេងពិណពាទ្យ។
ស្គរមានមុខពីរ ដែលគេប្រើដៃវាយ ដើរតួនាទីជាអ្នកកំណត់ចង្វាក់សំខាន់ (Tempo) ក្នុងវង់ភ្លេងពិណពាទ្យ។
ស្គរយីកេ ស្គររាងសំប៉ែត ប្រើក្នុងល្ខោនយីកេ។
- ឧបករណ៍បន្ទាប់បន្សំ
ឈិង ត្រដោកដែកតូចមួយគូ ប្រើសម្រាប់ កំណត់ចង្វាក់ ឬ ឃ្លាភ្លេង។
ឆាប ត្រដោកដែកធំជាងឈិងវង់ភ្លេងប្រពៃណីខ្មែរល្បីៗ
ឧបករណ៍ទាំងនេះត្រូវបានយកមកប្រគុំរួមគ្នាក្នុងវង់ភ្លេងផ្សេងៗគ្នាទៅតាមគោលបំណងដូចជា៖
វង់ភ្លេងពិណពាទ្យជាវង់ភ្លេងបុរាណដ៏ធំរបស់ខ្មែរដែលប្រើសម្រាប់ប្រគំកំដររបាំព្រះរាជទ្រព្យ ល្ខោនខោល ពិធីបុណ្យសាសនា និងពិធីឡើងរោងជាដើម។ ឧបករណ៍សំខាន់ៗរួមមាន រនាតឯក រនាតធុង គងវង់ ស្រឡៃ ស្គរធំ និង សម្ភោរ។
វង់ភ្លេងមហោរី ង់ភ្លេងដែលប្រើឧបករណ៍ខ្សែច្រើនជាងឧបករណ៍វាយ ប្រើសម្រាប់ប្រគំកំដរពិធីផ្សេងៗ និងការកម្សាន្ត។ ឧបករណ៍រួមមាន ទ្រ ខ្លុយ រនាត និង ចាប៉ី។
វង់ភ្លេងអារក្ស ជាវង់ភ្លេងដែលប្រើក្នុងពិធីបួងសួង ឬព្យាបាលអ្នកជម្ងឺតាមជំនឿ។

ខ្មែរជាជាតិសាសន៍មួយដែលមានភាពវ័យចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៏ សូម្បីតែវប្បធម៌ក៏ត្រូវបានមនុស្សម្នាស្គាល់ជា លក្ខណៈសកលដែរ។ ព្រមជាមួយគ្នានេះដែលសិល្បៈស្ថាបត្យកម្មដែលប្រកបដោយទេពកោសល្យច្នៃប្រឌិតខ្មែរក៏មាន សិល្បៈតូយ៌តន្រ្តីរបស់ខ្លួនដែលបានថែរក្សាគង់វង្សស្ថិតស្ថេររហូតមកដល់បច្ចុប្បន្ន។
អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា