ការសំពះ គឺជាកាយវិការគោរពនិងគារវកិច្ចដ៏សំខាន់របស់ខ្មែរដែលមានឫសគល់ពីវប្បធម៌ព្រះពុទ្ធសាសនានិងហិណ្ឌូសាសនា។ អត្ថន័យនៃការសំពះគឺការបង្ហាញនូវការគោរពសុជីវធម៌កតញ្ញូតាធម៌ និងការសូមអភ័យទោសឬអរគុណទៅតាមកម្រិតនៃកម្ពស់ដៃ។

ក្បួនខ្នាតនៃការសំពះរបស់ខ្មែរមាន៥របៀបដែលខុសៗគ្នាទៅតាមឋានៈឬវ័យរបស់បុគ្គលដែលយើងសំពះ។ កាសំពះកម្ពស់ត្រឹមដើមទ្រូងសម្រាប់សំពះវ័យឋានៈស្មើគ្នាឬមិត្តភក្តិ កម្ពស់ត្រឹមមាត់សម្រាប់ សំពះវ័យចាស់ជាងឋានៈធំជាងឬចៅហ្វាយនាយ កម្ពស់ត្រឹមចុងច្រមុះសម្រាប់សំពះមាតាបិតាជីដូនជីតាគ្រូបាអាចារ្យ កម្ពស់ត្រឹមចិញ្ចើមសម្រាប់សំពះព្រះសង្ឃព្រះមហាក្សត្រឬវត្ថុស័ក្តិសិទ្ធិ កម្ពស់ត្រឹមចិញ្ចើម ឡើងទៅសម្រាប់សំពះទេវតាព្រះឥន្ទព្រះព្រហ្មឬបួងសួង។កម្ពស់កាន់តែខ្ពស់ការគោរពកាន់តែធំគោលការណ៍ទូទៅគឺការលើកដៃផ្គុំកាន់តែខ្ពស់និងឱនក្បាលចុះបន្តិចបន្តួចកាន់តែបញ្ជាក់ពីកម្រិតនៃការគោរពកាន់តែខ្លាំង។ការអមដោយពាក្យពេចន៍ពេលសំពះស្វាគមន៍គេតែងនិយាយថា "ជំរាបសួរ" ហើយពេលលាគ្នាគេនិយាយថា "ជំរាបលា"ភាពទន់ភ្លន់ឥរិយាបថនៃការសំពះត្រូវធ្វើឡើងដោយភាពទន់ភ្លន់សមរម្យនិងទឹកមុខញញឹមការតបសំពះជាធម្មតាអ្នកដែលមានវ័យឬឋានៈខ្ពស់ជាងអាចតបសំពះទៅអ្នកដែលមានវ័យឬឋានៈទាបជាងវិញដោយលើកដៃមិនខ្ពស់ដល់ទ្រូងឬគ្រាន់តែងក់ក្បាលទទួលស្គាល់ក៏បានដែរលើកលែងតែករណីពិសេស។

 

អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា