ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសជាសារធារណៈ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ថាការចែករំលែកព័ត៌មានអំពីការចាប់ខ្លួនអ្នកសារព័ត៌មាន ដែលផ្សាយពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ ជាព័ត៌មានមិនពិតនោះទេ ហើយជាការផ្សាយនោះក្នុងចេតនាបង្កចលាចល និងបង្កើតការភាន់ច្រឡំក្នុងចំណោមសាធារណជន អំពីស្ថានភាពពិតប្រាកដ នៅក្នុងភូមិទាំងពីរនេះ។
ក្រសួងព័ត៌មានសូមបញ្ជាក់ជូនថា ពុំមានការចាប់ខ្លួនអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋ ខ្មែរ ដែលផ្សាយព័ត៌មានពីភូមិព្រៃចាន់ និងភូមិជោគជ័យដូចពាក្យចចាមអារ៉ាមដែលបានលើកឡើងនោះទេ។
ជាមួយគ្នានេះដែរក្រសួងព័ត៌មាន បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបចូលរួមប្រឆាំថជាមួយព័ត៌មានក្លែងក្លាយ និងការចែករំលែកព័ត៌មានមិនពិត ដោយត្រួតពិត្យឲ្យបានច្បាស់លាស់មុនពេលផុស និងស៊ែរ។ជាពិសេសសូមតាមដានស្ថានភាពជាក់លាក់ជុំវិញជម្លោះព្រំដែន កម្ពុជា- ថៃ តាមរយៈប្រភពព័ត៌មានផ្លូវការរបស់គ្រសួងដែលពាក់ព័ន្ធ៕

ប្រភព៖ក្រសួងព័ត៌មាន