មើមឈូកទឹកកកគឺជារុក្ខជាតិស្រស់ដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ជាប្រភេទមើមដែល អាចបរិភោគបានស្រស់ៗមានរសជាតិឈ្ងុយឆ្ងាញ់និងស្រួយខ្ញោកហើយវាក៏សម្បូរទៅដោយសារធាតុ ចិញ្ចឹមដែលមានប្រយោជន៍ដល់រាងកាយ។ យ៉ាងណាមិញមើមឈូកទឹកកកក៏មានរូបរាងស្រដៀងនឹងដំឡូងខ្លះៗដែរប៉ុន្តែសាច់វាស្រួយឆ្ងាញ់ជាងបើទោះបីជាយើងស្ងោរវាឲ្យឆ្អិនក្ដី។ ទន្ទឹមនោះវាក៏ជារុក្ខជាតិដើមដែលមានដើមកំណើតនៅអាមេរិកខាងត្បូងជាផ្លែឈើមានកាឡូរីទាបសក្ដិសមសម្រាប់អ្នកដែលចង់សម្រកទម្ងន់ និងមានលក្ខណៈសម្បត្តិឱសថជាច្រើនផងដែរ។

  • អត្ថប្រយោជន៍នៃមើមឈូកទឹកកក

មើមឈូកទឹកកកជាទូទៅសំដៅលើមើមឈូកដែលយកមកទទួលទានស្រស់ៗ ឬកែច្នៃជាភេសជ្ជៈត្រជាក់ ដែលជួយរក្សា និងបង្កើនគុណប្រយោជន៍ពិសេសមួយចំនួន៖

* សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់

* សារធាតុទាំងនេះជួយចិញ្ចឹមស្បែកឲ្យតឹងណែន ស្រស់ថ្លា និងជួយពន្យឺតភាពចាស់នៃកោសិកា។

* ជួយកាត់បន្ថយហានិភ័យនៃជំងឺដូចជាជំងឺមហារីកជាដើម។

* ជួយបំបាត់ក្តៅក្នុងនិងបន្សាបជាតិពុល

* មើមឈូកជាទូទៅមានលក្ខណៈត្រជាក់ ដែលជួយព្យាបាលកម្ដៅចេញពីខាងក្នុងរាងកាយ បំបាត់អាការៈអស់កម្លាំង រសេះរសោះ ឬស្ងួតក។

* ជួយបណ្ដេញជាតិពុលមួយចំនួនចេញពីក្នុងរាងកាយ។

* ជួយដល់សុខភាពបេះដូង និងគ្រប់គ្រងសម្ពាធឈាម

* ជួយកាត់បន្ថយជាតិខ្លាញ់ និងកូឡេស្តេរ៉ុលក្នុងឈាម។

* អាចជួយបន្ថយសម្ពាធឈាម និងការពារជំងឺដែលទាក់ទងនឹងសរសៃឈាមបេះដូង។

* ជំនួយដល់ប្រព័ន្ធរំលាយអាហារ

* ផ្ទុកជាតិសរសៃខ្ពស់ ជួយរំលាយអាហារបានល្អ ការពារការទល់លាមក និងជួយឲ្យពោះវៀនមានសុខភាពល្អ។

* ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម

* ជាតិសរសៃ និងកាបូអ៊ីដ្រាតស្មុគស្មាញអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ។

  • ចំណាំសំខាន់

មើមឈូកទឹកកក (ឬមើមឈូកស្រស់ដែលមិនទាន់ឆ្អិនល្អ) អាចនឹងមិនសូវត្រូវបានណែនាំសម្រាប់មនុស្សមួយចំនួនដែលមានបញ្ហាអាលែហ្ស៊ី ឬអ្នកដែលកំពុងមានបញ្ហាក្រពះពោះវៀន ឬជំងឺត្រជាក់មួយចំនួនទេ។

អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា