ដោយបានការឯកភាពពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ក្នុងការរៀបចំកែលម្អសួនច្បារនានា ក្នុងក្រុងកំពង់ចាម អោយកាន់តែមានភាពស្រស់បំព្រង នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេសអាជ្ញាធរមូលដ្ឋានអអញ្ជេីញចុះពិនិត្យសិក្សាលទ្ធភាពក្នុងការរជួសជុលកែលម្អសួនច្បារនិងបំពាក់ប្រព័ន្ធបាញ់ទឹកទំនើបនិងការតម្លើងអំពូលបំភ្លឺនៅលើសួនច្បារផ្លូវភ្លោះព្រះមុន្នីវង្ស និងសួនច្បារតាមបណ្តោយមាត់ទន្លេ ស្ថិតក្នុងសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម។ 

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថាការរៀបចំតុបតែងកែលម្អសួនច្បារខាងលើគឺជាជ្រុងមួយដែលធ្វើឲ្យក្រុងកំពង់ចាមកាន់តែមានសោភ័ណភាពស្រស់បំព្រងទ្វេឡើងនិងមានសុវត្ថិភាពខ្ពស់សម្រាប់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរមកលំហែកំសាន្តប្រកបដោយផាសុកភាពនិងសាកសមជាក្រុងដែលទទួលបានជ័យលាភី ២អាណត្តិជាប់គ្នា "ទីក្រុងស្អាត រំដួល ៣ទង"៕

 

ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម