សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី២សកម្មភាព​ឆែក​រក​សំណៅ​ឯកសារ និង​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទពី​បេក្ខជន មុន​ពេល​បេក្ខជន​ចូល​ក្នុង​មណ្ឌល និង​បន្ទប់​ប្រឡង បានប្រព្រឹត្ត​ទៅ​យ៉ាង​តឹងរ៉ឹង​​ ដោយ​គណៈកម្មការ​អនុរក្ស ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹក​ថ្ងៃ​បញ្ចប់ នៃ​ដំណើរ​ការ​សំណេរ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ សម័យ​ប្រឡង៖ ២៨ សីហា ២០២៥។

សូមជម្រាបថាបើតាមរបាយការណ៍បឋមដែលទទួលបានពីមណ្ឌលប្រឡងបានបង្ហាញថា នៅថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ៨១៣នាក់ (ស្រី៧២៦នាក់) ស្មើនឹង១,២២ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៤៨៣នាក់ (ស្រី៥៧៥នាក់) បេក្ខជនចំណេះទូទៅចំនួន៣៣០នាក់ (ស្រី១៥១នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព៨៥នាក់ ហើយដាក់ឱ្យប្រឡងដាច់ដោយឡែក២៦នាក់ ហើយបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ បេក្ខជនដែលបោះបង់ការប្រឡង ដោយសារបញ្ហាសុខភាពមានចំនួន២នាក់។ នៅថ្ងៃនេះបេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៩នាក់ និងគ្រោះថ្នាក់ចរាចរណ៍៤នាក់ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព៣៥នាក់។
ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់ខ្លួននៅឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕

 

ប្រភព៖MoEYS Cambodia