
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានចេញវិធានការឲ្យក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្តត្រូវ គ្រប់គ្រងឲ្យបានល្អនូវការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ការលក់ដូររបស់អាជីវករនិងសេវាស្នាក់នៅជាដើម ដោយមិនឲ្យការតម្លើងថ្លៃក្នុងឱកាសពិធីបុណ្យធំៗនោះឡើយ។
ឯកឧត្តមអភិបាលខេត្ត បានចេញគោលការណ៍ដូច្នេះ នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈប្រជាការឯកភាពរដ្ឋបាលខេត្តនៅសាលប្រជុំធំសាលាខេត្តកំពង់ចាម។
ឯកឧត្តមអភិបាលខេត្ត បានណែនាំបន្ថែមថាគ្រប់ពិធីបុណ្យធំៗរបស់ជាតិក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត ត្រូវចុះអនុវត្តការងារ ៣ដំណាក់កាលដោយក្នុងនោះ មាន ៖
ទី១ ៖ មុនពេលពិធីបុណ្យក្រុមការងារត្រូវចុះរៀបចំពិនិត្យមើលការងារសន្តិសុខសណ្ដាប់ធ្នាប់ការតុបតែងលម្អ និងចុះធ្វើការអប់រំណែនាំអាជីវករផ្នែកសេវាកម្ម អនាម័យនិងរក្សាតម្លៃមិនឱ្យមានការឡើងថ្លៃទេរួមនិងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍ពិសេសគឺកន្លែងលេងទឹកជាដើម ។
ទី២ ៖ ក្នុងពេលពិធីបុណ្យត្រូវមានមន្ត្រីនៅប្រចាំការទទួលភ្ញៀវនិងសង្កេតការណ៍រាល់ការលក់ដូររបស់អាជីវករ តាមរមណីយដ្ឋាននីមួយៗ ។
ទី៣ ៖ គឺក្រោយពេលបុណ្យគឺក្រុមការងារត្រូវពិនិត្យមើលលើការសំអាតអនាម័យបរិស្ថានធ្វើយ៉ាងណាឱ្យទីកន្លែងនីមួយៗមានភាពស្អាតដូចដើម។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងផងដែរថាក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ ឆ្នាំនេះ ឃើញថាមានប្រជាពលរដ្ឋមកកំសាន្តក្នុងខេត្តកំពង់ចាមប្រមាណជាជាង ១១ ម៉ឺននាក់ផងដែរ ។ ជាមួយគ្នានោះសមត្ថកិច្ចបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អនិងបញ្ហាចរាចរកកស្ទះត្រូវបានសមត្ថកិច្ចយើងធ្វើការដោះស្រាយភ្លាមៗផងដែរ។
ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម