ថ្មីៗនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានចេញវីដេអូមួយ ក្នុងគោលបំណងក្រើនរំលឹកដល់​អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកគ្រប់រូបឲ្យធ្វើការប្រុងប្រយ័ត្នចំពោះការបង់ថ្លៃសេវាក្នុងការជួសជុលនិង ដោះស្រាយបញ្ហាគណីហ្វេសបុកត្រូវបានបិទ (Facebook Disable)ទៅកាន់បុគ្គលដែលទទួលសាវាកម្មនេះ។ ទន្ទឹមគ្នានេះដែរ នាយកដ្ឋានក៏បានសង្កេតឃើញថា មានបុគ្គលមួយចំនួនបានប្រើប្រាស់បណ្តាញសង្គមដើម្បីដោះផ្សព្វផ្សាយសេវាកម្មជួយជួសជុលបញ្ហាគណីហ្វេសបុកត្រូវបានបិទនេះ ដោយគិតថ្លៃសេវាចន្លោះពី​៥០០ដុល្លា ដល់១២០០ដុល្លា ក្នុងមួយករណី។  

បន្ថែមលើសពីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមក្រើនរំលឹក និងជូនដំណឹងដល់អ្នកប្រើប្រាស់បណ្តាញសង្គមដែលគណីហ្វេសបុកត្រូវបានបិទ (Facebook Disable)ដូចតទៅ៖

១.កុំទាន់បង់ប្រាក់សម្រាប់សេវាដោះស្រាយបញ្ហាដល់បុគ្គលឯកជនណាមួយ ដោយសារអាចចំណាយថវិការដោយមិនទទួលបានលទ្ធផល។

២.សូមប្រុងប្រយ័ត្នចំពោះការប្រើប្រាស់សេវាកម្មដែលមិនមានប្រភពច្បាស់លាស់ ឬមិនមានការទទួលស្គាល់ផ្លូវការពីក្រុមហ៊ុន Meta ឬស្ថាប័នដែលមានសមត្ថកិច្ច។

៣.ចំពោះបញ្ហាគណីហ្វេសបុកត្រូវបានបិទនេះ អាចជាករណីបណ្តាលមកពីក្រុមហ៊ុន Metaធ្វើបច្ចុប្បន្នភាពប្រព័ន្ធ ដូច្នេះសូមអ្នកប្រើប្រាស់រងចាំដំណោះស្រាយណាមួយពីក្រុមហ៊ុន Meta។

សូមបញ្ជាក់ផងដែរថា ករណីនេះមិនទាន់មានអំណះអំណាងំណាមួយពិតប្រាកដថាមូលហេតុនៃការបិទគណីហ្វេសបុកមកពីអ្វីនោះឡើយ។ ដូច្នេះសូមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកទាំងអស់ មានការប្រុងប្រយ័ត្ន និងទាក់ទងទៅកាន់ក្រុមហ៊ុន Metaដោយផ្ទាស់សម្រាប់ការដោះស្រាយបញ្ហាមួយនេះ៕

 

ប្រភព៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា