ការដឹកនាំជីវិតខ្លួនឯងគឺជាវិធីឬរបៀបនៃការបៀបចំគម្រោងឬផែនការសម្រាប់ជីវិតខ្លួនឯងដោយមានការទទួលខុសត្រូវមើលថែខ្លួនឯងបង្កើនសមត្ថភាពរបស់ខ្លួនកំណត់គោលដៅក្នុងជីវិតឲ្យច្បាស់លាស់អនុវត្តន៍ សកម្មភាពប្រចាំថ្ងៃឲ្យត្រូវនឹងគោលដៅដែលខ្លួនចង់បាននិងមានទំនួលខុសត្រូវខ្ពស់លើជីវិតខ្លួនឯង។ បន្ថែមពីនេះត្រូវចេះលើកទឹកចិត្តខ្លួនឯងនិងមានជំនឿលើខ្លួនឯងព្រោះវាជាកម្លាំងជំរុញខ្លួនអ្នកឲ្យឆ្ពោះទៅរកភាពជោគជ័យនៅក្នុងជីវិតរបស់អ្នក។

*ផ្នែកផ្នត់គំនិត និងគោលដៅ
• កំណត់គោលដៅជីវិតឱ្យបានច្បាស់លាស់: អ្នកត្រូវដឹងថា តើអ្នកចង់បានអ្វីពិតប្រាកដនៅក្នុងជីវិត (ទាំងរយៈពេលខ្លី និងរយៈពេលវែង) ដើម្បីមានទិសដៅសម្រាប់ដើរទៅមុខ។
• មានភាពជឿជាក់លើខ្លួនឯង: ជឿជាក់លើសមត្ថភាពនិងសក្តានុពលរបស់ខ្លួនឯង។
• មានវិន័យលើខ្លួនឯង នេះជាអំណាចដ៏ធំមួយ។ អ្នកត្រូវតែមានវិន័យក្នុងការធ្វើកិច្ចការប្រចាំថ្ងៃនិងអនុវត្តទម្លាប់ល្អៗ ដើម្បីឆ្ពោះទៅរកគោលដៅ។
• គិតវិជ្ជមាន (Positive Thinking): ផ្លាស់ប្តូរការគិតអវិជ្ជមានមកជាការគិតវិជ្ជមាន ដែលនាំឱ្យមានថាមពលនិងកម្លាំងចិត្ត។
• ផ្តោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន: កុំបារម្ភច្រើនពេកលើកត្តាខាងក្រៅដែលអ្នកមិនអាចផ្លាស់ប្តូរបាន (ដូចជាអតីតកាល ឬគំនិតរបស់អ្នកដទៃ)។
*ផ្នែកសកម្មភាព និងការអនុវត្ត
• តស៊ូព្យាយាម និងមិនបោះបង់ (Persistence): ភាពជោគជ័យមិនមានផ្លូវកាត់ទេ។ ត្រូវចេះអត់ធ្មត់ចំពោះការលំបាក និងបន្តខិតខំប្រឹងប្រែងរហូតដល់សម្រេចគោលដៅ។
• ហ៊ានសាកល្បង និងហ៊ានចាប់ផ្តើម: កុំខ្លាចបរាជ័យ។ ចាប់ផ្តើមធ្វើសកម្មភាពតូចៗពីថ្ងៃនេះទៅ។
• រៀនសូត្រឥតឈប់ឈរ: ត្រូវមានប្រាជ្ញាឆ្លាតវៃដោយអភិវឌ្ឍចំណេះដឹងនិងជំនាញថ្មីៗជានិច្ច ទាំងតាមរយៈការអាននិងការពិសោធន៍។
• ពិចារណាឱ្យល្អិតល្អន់មុនធ្វើ: គិតឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តធ្វើកិច្ចការធំៗ។
• កសាងទំនាក់ទំនងល្អ: ទំនាក់ទំនងល្អជាមួយគ្រួសារមិត្តភក្តិនិងដៃគូគឺសំខាន់សម្រាប់ជួយជ្រោមជ្រែង និងចែករំលែកបទពិសោធន៍។
ផ្នែកគុណធម៌ និងផ្លូវចិត្ត
• ស្គាល់ខ្លួនឯងឱ្យច្បាស់: ដឹងពី ចំណុចខ្លាំងចំណុចខ្សោយតម្លៃនិងអ្វីដែលខ្លួនឯងចង់បានពិតប្រាកដ។
• កតញ្ញូ : ដឹងគុណនិងតបគុណចំពោះអ្នកដែលធ្លាប់ជួយយើង។
• មានចិត្តមេត្តាធម៌ និងសច្ចៈ: ដឹកនាំជីវិតដោយគុណធម៌ ស្មោះត្រង់ និងមិនបង្កទុក្ខទោសដល់អ្នកដទៃ។
• រៀនអភ័យទោសឱ្យខ្លួនឯង: កុំបន្ទោសខ្លួនឯងយូរអង្វែងចំពោះកំហុសឆ្គងពីអតីតកាល។ យកវាជាមេរៀន ហើយបន្តទៅមុខ។
និយាយជារួម ភាពជោគជ័យកើតចេញពីការរួមបញ្ចូលគ្នានៃ គោលដៅច្បាស់លាស់ ការខិតខំប្រឹងប្រែងខ្ពស់ វិន័យខ្លួនឯង និងគុណធម៌ល្អ។
អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា