វាជាប្រភេទត្រីមានទំហំធំជាងគេ នៅកម្ពុជា។វាអាចមានទម្ងន់ពី១៥០-៣០០ គីឡូក្រាមនិងប្រវែងដងខ្លួនពី ២-៣ ម៉ែត្រ។ ជាប្រភេទត្រីមាន ស្រកាធំៗគ្របដណ្តប់លើផ្ទៃដងខ្លួនទាំងមូលលើកលែងតែផ្នែកក្បាលនិងព្រុយប៉ុណ្ណោះ។ពណ៌សម្បុរលើដងខ្លួនទាំងមូលមើលឃើញថាមានពីរពណ៌ដាច់ដោយឡែកពីគ្នាស្រកាដែលនៅលើខ្សែឆ្កួតចំហៀងខ្លួនមានពណ៌ក្រម៉ៅថ្លា។ដោយឡែកស្រកាឋិតនៅក្រោមខ្សែឆ្កួតចំហៀងខ្លួនមានពណ៌ប្រាក់។ប្រភេទត្រីនេះត្រូវការពារដោយក្រឹត្យច្បាប់លេខ ៣៣ ក្រ.ច ស្តីពីការគ្រប់គ្រងវិស័យជលផលក្នុងជំពូក២មាត្រា ១៨ ។បច្ចុប្បន្ននេះនាយកដ្ឋានជលផលបានណែនាំនិង លើកទឹកចិត្តដល់ស្ថានីយ៍ភ្ញាស់និងបង្កាត់ពូជត្រីនានាឱ្យធ្វើការសិក្សាស្រាវជ្រាវភ្ញាស់និងបង្កាត់ប្រភេទពូជត្រីនេះដើម្បីលែងចូលក្នុងដែនទឹកធម្មជាតិនិងធ្វើវារីវប្បកម្ម។ចាប់តាំងពីឆ្នាំ២០០០ មកនាយកដ្ឋានជលផលបានសហការជាមួយគម្រោងគ្រប់គ្រងនេសាទទឹកសាបកម្ពុជាបានធ្វើការលែងត្រីគល់រាំងដែលនេសាទបានដោយដោយដោយដាក់សញ្ញាសម្គាល់ដើម្បីតាមដានចរាចរនិងការលូតលាស់របស់វាត្រីគល់រាំងជាប្រភេទត្រីទឹកសាបមានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។

គេឃើញមានរស់នៅតាមដងទន្លេមេគង្គជាពិសេសសំបូរជាងគេនៅបឹងទន្លេសាប។រូបភាពប្រភេទត្រីនេះត្រូវបុព្វបុរសខ្មែរយើងឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្ត។គេនិយមយកស្រកាត្រីគល់រាំងមកធ្វើជាសីទាត់ក្នុងល្បែងប្រជាប្រិយខ្មែរយើង។បើប្រៀបធៀបទៅនឹងប្រភេទត្រីក្នុងស្រុកផ្សេងទៀតត្រីគល់រាំងមានមាឌធំជាងគេនៅក្នុងប្រទេសកម្ពុជាហើយស្ងួតពុំដេញចាប់ប្រភេទត្រីផ្សេងទៀតជាអាហារឡើយ។សាច់របស់វាមានរស់ជាតិឆ្ងាញ់ ប្រជាជននិយមចូលចិត្តបរិភោគ។បច្ចុប្បន្ននេះយើងបាននិងកំពុងជំរុញដល់ស្ថានីយ៍ភ្ញាស់បង្កាត់នានាឱ្យព្យាយាមស្រាវជ្រាវភ្ញាស់ផលិតពូជត្រីនេះដើម្បីផ្សព្វផ្សាយឱ្យប្រជាកសិករយកទៅចិញ្ចឹមព្រោះវាងាយស៊ីចំណីធម្មជាតិឆាប់ធំនិងអាចរក្សាពូជរបស់វាបាន ។

ដោយយល់ពីសារៈសំខាន់របស់វា ព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យនៅឆ្នាំ ២០០៥ ប្រកាសដាក់ ត្រីគល់រាំង ជា មច្ឆជាតិនិមិត្តរូបក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការអភិរក្សប្រភេទសត្វទឹកសាបដ៏កម្រនេះ។រូបភាពត្រីគល់រាំងត្រូវបានឆ្លាក់នៅលើជញ្ជាំង ប្រាសាទអង្គរវត្ត និង ប្រាសាទបាយ័ន របស់ខ្មែរតាំងពីបុរាណកាលមកម្ល៉េះ ដែលបង្ហាញថាវាមានតម្លៃខ្ពស់ក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរ។ ពីមុន គេក៏ធ្លាប់និយមយក ស្រកាត្រីគល់រាំង មកធ្វើជា សី សម្រាប់លេងល្បែងប្រជាប្រិយផងដែរ។

 

អត្ថបទ៖ ជួន សុធា