រដ្ឋបាលខេត្តពោធិ៍សាត់សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថាដោយផ្អែកលើស្ថានភាពបច្ចុប្បន្នស្ទឹងពោធិ៍សាត់មានកម្រិតកម្ពស់ទឹក ៥,៥ម៉ែត្រនិងមានការកើនឡើងជាបន្តបន្ទាប់ក្នុងកម្រិតប្រកាសអាសន្ន។ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុសូមប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយណែនាំកូនចៅតូចៗកុំឱ្យលេងទឹកនិងត្រូវរៀបចំទុកដាក់សម្ភារៈឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ។

ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធមន្ទីរអង្គភាពត្រូវយកចិត្តទុកដាក់ជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពអនាម័យ ដើម្បីជៀសវាងពីជំងឺឆ្លងផ្សេងៗ ទទួលបានសេចក្តីជូនដំណឹងនេះ សូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធមន្ទីរអង្គភាពនិងសាធារណជនមេត្តាជ្រាបនិងចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវ។

 

 

ប្រភព៖ ក្រសួងព័ត៌មាន