ផ្លែខ្នុរ ជាផ្លែឈើដែលមានរសជាតិផ្អែមដែលងាយស្រួលរកទិញបានក្នុងទីផ្សារជាទូទៅផ្លែឈើសុទ្ធតែមានអត្ថប្រយោជន៍របស់វារៀងៗខ្លួនក្នុងអត្ថបទនេះលោកអ្នកនឹងបានដឹងអំពីអត្ថប្រយោជន៍មួយចំនួនពីផ្លែឈើមួយនេះ ៖
១. ជួយពង្រឹងភាពស៊ាំ
-វីតាមីនC នៅក្នុងផ្លែខ្នុរអាចជួយការពារបាក់តេរីនិងការឆ្លងមេរោគដោយការបង្កើននិងជួយជម្រុញដល់មុខងារនៃកោសិកាឈាមស។
២. ការពារជំងឺមហារីក
-ផ្លែខ្នុររួមមានសារធាតុចិញ្ចឹមជាច្រើនដូចជា lignas saponinsនិងisoflavones សារធាតុទាំងនេះមានភាពចាំបាច់នៅក្នុងការប្រឆាំងនឹងជំងឺមហារីកហើយអាចប្រឆាំងនឹងភាពចាស់។
៣. ជួយសម្រួលដល់ការរំលាយអាហារ
-វាមានសារធាតុប្រឆាំងនឹងការដំបៅក្រពះដែលអាចជួយការពារបញ្ហាការរំលាយអាហាររបស់អ្នកផ្លែខ្នុរអាចជួយព្យាបាលបញ្ហាទល់លាមក។

៤. ជួយបង្កើនថាមពល
-ផ្លែខ្នុរមានផ្ទុកនូវជាតិស្ករ(ទឹកឃ្មុំ និងផ្លែឈើ)និងជាតិស្ករ (ពី ធម្មជាតិ)ជួយផ្តល់ថាមពលគ្រប់គ្រាន់ដល់រាងកាយ ដោយមិនផ្តល់កម្រិតជាតិស្ករទៅក្នុងប្រព័ន្ធនៃរាងកាយឡើយ។
៥. កាត់បន្ថយជំងឺលើសឈាម
-បរិមាណសារធាតុប៉ូតាស្យូមសម្បើមអាចជួយគ្រប់គ្រងឈាមកាត់បន្ថយឱកាសនៃជំងឺគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។
៦. ជួយព្យាបាលជំងឺហឺត
-តាមការសិក្សាមួយចំនួនបានបង្ហាញឲ្យដឹងថាប្រសិនបើអ្នកស្ងោរឬសខ្នុរនិងទឹកសម្រាញ់ពីផ្លែខោរអាចជួយកាត់បន្ថយបញ្ហាជំងឺហឺតរបស់អ្នកបាន។
៧. ការពារជំងឺខ្វះឈាម
-ផ្លែខោរអាចជួយដោះស្រាយបញ្ហាខ្វះឈាមរបស់អ្នលបញ្ហានេះស្ត្រីងាយនឹងរងគ្រោះជាងបុរសផ្លែខ្នុរជួយជម្រុញនិងបង្កើនចរាចរណ៍ឈាមឲ្យដើរបានស្រួលនិងជួយព្យាបាលជំងឺខ្វះឈាម។
៨. ព្យាបាលបញ្ហាក្រពេញទីរ៉ូអ៊ីត
-ក្រពេញទីរ៉ូអ៊ីតត្រូវការការការពារដើម្បីដំណើរការបានល្អផ្លែខ្នុរមានសំណង់ការពារគ្រប់គ្រាន់វានឹងជួយសម្រួលដល់មុខងារក្រពេញទីរ៉ូអ៊ីតហើយអរម៉ូននឹងត្រូវបានផលិតឡើងដោយគ្មានបញ្ហាអ្វីកើតឡើងឡើយអ្នកមិនចាំបាច់ត្រូវការប្រើឱសថណាមួយឡើយ។

៩. ជួយឲ្យឆ្អឹងរឹងមាំ
-អ្នកបានដឹងរួចមកហើយថាឆ្អឹងត្រូវការជាតិកាល់ស្យូមផ្លែខ្នុរជាប្រភពសម្បូរទៅដោយជាតិម៉ាញ៉េស្យូមដែលអាចជួយស្រូបយកជាតិកាល់ស្យូមឆ្អឹងរបស់អ្នកនឹងរឹងមាំជាងមុនហើយវានឹងជួយប្រឆាំងជំងឺពុកឆ្អឹងនិងសន្លាក់ដៃជើង។
១០. ការពារភាពចាស់ និងជំនួយដល់ស្បែក
-ផ្លែឈើនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មវាជួយកាត់បន្ថយភាពចាស់ស្របពេលដែលទឹករបស់វានឹងជួយផ្តល់សំណើមដល់ស្បែករបស់អ្នកហើយវាក៏អាចជួយប្រឆាំងនឹងភាពជីវជ្រួញផង។
១១. ជំនួយដល់ភ្នែក
-ផ្លែឈើនេះក៏សម្បូរទៅដោយវីតាមីន A ដែលអាចជួយឲ្យភ្នែករឹងមាំនិងមើលឃើញច្បាស់វាជួយការពារភ្នែកពីកាំរស្មីយូវីហើយប្រឆាំងនឹងជំងឺភ្នែកឡើងបាយ។
១២. ការពារជំងឺមហារីកពោះវៀនធំនិងឬសដូងបាត
-សារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលមានក្នុងផ្លែខ្នុរអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកពោះវៀនធំជាតិសរសៃក្នុងផ្លែខ្ចោះរនឹងជួយការពារជំងឺទល់លាមកនិងអាការៈនៃជំងឺឬសដូងបាត។
១៣. ជំនួយដល់ស្ត្រីមានផ្ទៃពោះ
-វីតាមីនB នៅក្នុងផ្លែខ្នុរអាចជំនួយដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនជួយត្រួតពិនិត្យអរម៉ូននិងជម្រុញដល់ប្រព័ន្ធភាពស៊ាំ។
១៤. គ្រាប់ខ្នុរក៏មានអត្ថប្រយោជន៍ផងដែរ
-យកគ្រាប់ខ្នុរទៅកិនឲ្យម៉ត់រួចលាយជាមួយទឹកឃ្មុំទឹកដោះគោដើម្បីយកទៅធ្វើជាម៉ាសបិតលើផ្ទៃមុខយកវាបិតលើផ្ទៃមុខហើយទុកវារយៈពេល ៣០នាទី លាងសម្អាតនឹងទឹកប្រើម៉ាសបិតមុខនេះឲ្យបានទៀងទាត់នោះអ្នកនឹងមានផ្ទៃមុខស្រស់ស្អាតគ្មានភាពជីវជ្រួញ។
១៥. អត្ថប្រយោជន៍ផ្សេងទៀត
-ទទួលទានគ្រាប់ខ្នុរស្ងួតអ្នកអាចប្រើខ្នុរខ្ចីវាជាប្រភពនៃប្រូតេអ៊ីន ជាតិខនិជនិងជាតិម្សៅ
អត្ថបទ៖ ជួន សុធា