គឺជាប្រភេទបន្លែស្លឹកបៃតងដ៏ល្បីល្បាញមួយនៅលើពិភពលោកដែលសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ ដើមកំណើតនៃស្ពៃពួយឡេងត្រូវបានគេជឿថាមានប្រភពចេញពីប្រទេសពែរ្ស (Persia) ដែលបច្ចុប្បន្នជាប្រទេសអ៊ីរ៉ង់។ ស្ពៃនេះត្រូវបាននាំយកទៅកាន់ប្រទេសចិនតាមរយៈប្រទេសនេប៉ាល់នៅប្រហែលសតវត្សទី ៧ នៃគ.ស. ហើយត្រូវបានគេដាក់ឈ្មោះថា "បន្លែពែរ្ស"។

 

• វាបានរីករាលដាលទៅកាន់ទ្វីបអឺរ៉ុប(អេស្ប៉ាញ)តាមរយៈពួកអារ៉ាប់នៅប្រហែលសតវត្សទី ១១ ហើយបន្ទាប់មកទៅកាន់ប្រទេសបារាំង អង់គ្លេស និងបន្តបន្ទាប់ទៀត។

• ស្ពៃពួយឡេងទទួលបានប្រជាប្រិយភាពខ្លាំងដោយសារតែវាអាចដុះលូតលាស់បានក្នុងអាកាសធាតុត្រជាក់ហើយវាសម្បូរវីតាមីននិងជាតិដែកខ្ពស់។

  • អត្ថប្រយោជន៍ និង អាចជួយទៅដល់អ្វីខ្លះ

ស្ពៃពួយឡេងត្រូវបានគេចាត់ទុកថាជា "អាហារកំពូល" (Superfood) ដោយសារតែវាមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន៖

-វីតាមីន K ជួយសម្រួលដល់ការស្រូបយកកាល់ស្យូមទៅក្នុងឆ្អឹងនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុខភាពឆ្អឹងឱ្យរឹងមាំ។

-ជាតិដែកខ្ពស់ជួយបង្កើនការផលិតកោសិកាឈាមក្រហមនិងអាចការពារឬជួយព្យាបាលជំងឺខ្វះឈាម (ភាពស្លេកស្លាំង)។

 

-ប៉ូតាស្យូមជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃសូដ្យូម (អំបិល) ដែលអាចជួយគ្រប់គ្រងសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតធម្មតា។

-សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះជួយការពារភ្នែកពីការខូចខាតដោយពន្លឺថ្ងៃនិងកាត់បន្ថយហានិភ័យនៃជំងឺទាក់ទងនឹងការចុះខ្សោយកោសិកាភ្នែក។

-សមាសធាតុផ្សំជាច្រើននៅក្នុងស្ពៃពុយឡេងជួយទប់ស្កាត់ការបំផ្លាញកោសិកាពីសំណាក់រ៉ាឌីកាល់សេរី ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក មួយចំនួន។

-ជួយសម្រួលដល់ចលនារបស់ពោះវៀនធំនិងអាចការពារការទល់លាមក។

  • សារៈសំខាន់

• ស្ពៃពុពួយឡេងគឺជាបន្លែដ៏សំខាន់មួយក្នុងរបបអាហារសុខភាពដោយសារតែកម្រិតកាឡូរីទាបប៉ុន្តែផ្ទុកនូវវីតាមីន (A, C, K) ជាតិដែកនិងជាតិសរសៃខ្ពស់។

• វាដើរតួនាទីជាអាហារការពារជួយដល់ការលូតលាស់ និងការរក្សាសុខភាពសរីរាង្គសំខាន់ៗក្នុងរាងកាយ។

-អ្វីដែលកាន់តែពិសេសនោះស្ពៃពុយឡេងអាចយកទៅកែច្នៃជាម្ហូបអាហារបានច្រើនប្រភេទ៖

• ប្រើជាបន្លែសាឡាត់ (Salad) ឬដាក់ក្នុងសាំងវិច (Sandwich)។

• យកទៅឆា (ជាមួយខ្ទឹមស ឬសាច់) ស្ងោរទឹកស៊ុប ឬធ្វើជាមុខម្ហូបបែបកូរ៉េ (Spinach Side Dish)។

• យកទៅក្រឡុកឬគាបយកទឹក (Smoothie ឬ Juice) ជាមួយផ្លែឈើដទៃ។

• យកទៅធ្វើជាគ្រឿងផ្សំសម្រាប់នំបញ្ចុកបាយដុតនំ (Casserole) ឬធ្វើជាសម្លរគ្រីម (Creamed Spinach)។

 

 

អត្ថបទ៖ ជួន សុធា