ផ្លែស្រគុំគឺជាផ្លែឈើព្រៃដែលមានរសជាតិជូរឆ្ងាញ់ ហើយសម្បូរទៅដោយសារធាតុចិញ្ចឹម និងសមាសធាតុសកម្មជីវៈដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពផងដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេថែមទាំងមានអត្ថប្រយោជន៍ជាច្រើនទៀតផងដែលអាចជួយទៅដល់សុភាព។

១. ផ្ដល់សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល
ផ្លែស្រគុំមានផ្ទុកនូវសមាសធាតុសំខាន់ៗដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាមិនតែប៉ុណ្ណោះវាក៏ជួយទៅដល់ការការពារ ការខូចខាតកោសិកាសារធាតុទាំងនេះជួយកម្ចាត់រ៉ាឌីកាល់សេរីដែលជាមូលហេតុនៃការបំផ្លាញកោសិកា និងអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដូចជាជំងឺមហារីក និងជំងឺបេះដូងជាងនេះទៀតដែលវាក៏មានលក្ខណៈសម្បត្តិជួយកាត់បន្ថយអាការៈរលាកដែលជាកត្តារួមចំណែកដល់ជំងឺជាច្រើនទៀតផង។ បើក្រឡេកមកមើលពីសក្តានុពលក្នុងការព្យាបាលជំងឺទឹកនោមផ្អែមវិញគឺការសិក្សាមួយចំនួនបានបង្ហាញពីសក្តានុពលរបស់សារធាតុចម្រាញ់ពីផ្លែស្រគុំក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម៖
•វាអាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាមទប់ស្កាត់អង់ស៊ីម ផ្នែកខ្លះនៃផ្លែស្រគុំអាចទប់ស្កាត់អង់ស៊ីមដែលពាក់ព័ន្ធនឹងការរំលាយអាហារកាបូអ៊ីដ្រាត ដែលជួយបន្ថយការស្រូបយកជាតិស្ករបន្ទាប់ពីបរិភោគអាហារ ម្យ៉ាងទៀតនោះវាក៏ជំនួយដល់សុខភាពបេះដូង និងគ្រប់គ្រងជាតិខ្លាញ់បានល្អផងដែរ។
• វាអាចជួយកែលម្អការរំលាយអាហារជាតិខ្លាញ់ ដោយជួយបន្ថយកម្រិតជាតិខ្លាញ់ព្រមទាំងបង្កើន Cholesterol ល្អ (HDL) ដែលមានសារៈសំខាន់សម្រាប់សុខភាពសរសៃឈាមបេះដូង។
• ការស្រាវជ្រាវបានបង្ហាញថា សារធាតុចម្រាញ់ពីផ្លែស្រគុំអាចមានប្រសិទ្ធភាពក្នុងការការពារ និងព្យាបាលដំបៅក្រពះ ដែលបណ្ដាលមកពីជាតិអាល់កុល។ ក្នុងឱសថបុរាណវិញផ្លែស្រគុំត្រូវបានគេប្រើប្រាស់ដើម្បីជួយសម្រួលដល់ចលនាពោះវៀននិងព្យាបាលបញ្ហាពោះវៀនមួយចំនួនដូចជា រាគមួលជាដើម។

• ផ្នែកផ្សេងៗនៃដើមដូចជាសំបក ត្រូវបានប្រើតាមបែបប្រពៃណីជាភ្នាក់ងារប្រឆាំងបាក់តេរីនិងបន្ថយគ្រុនក្តៅ ផ្លែ និងស្លឹកក៏ត្រូវបានប្រើដើម្បីជួយជំរុញចរន្តឈាមរត់ផងដែរ សារធាតុចម្រាញ់ពីស្លឹកអាចជួយកាត់បន្ថយទំហំកោសិកាខ្លាញ់ និងការប្រមូលផ្តុំខ្លាញ់ក្នុងថ្លើមចំពោះសត្វពិសោធន៍។
សេចក្ដីបញ្ជាក់បន្ថែម៖ ផ្លែស្រគុំ គឺជាផ្លែឈើដ៏មានតម្លៃទាំងផ្នែកអាហារូបត្ថម្ភនិងផ្នែកឱសថបុរាណទោះបីជាការស្រាវជ្រាវវិទ្យាសាស្ត្រទំនើបបានបង្ហាញពីសក្តានុពលព្យាបាលជាច្រើនក៏ដោយក៏ការសិក្សាទាំងនោះភាគច្រើននៅជាលក្ខណៈមន្ទីរពិសោធន៍ឬលើសត្វនៅឡើយ ដូច្នេះសម្រាប់ការប្រើប្រាស់ព្យាបាលជំងឺជាក់លាក់ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញជានិច្ច។
អត្ថបទ៖ ជួន សុធា