ថ្ងៃទី៨ ខែកញ្ញា ត្រូវ​បាន​ប្រកាស​ជាទិវាអក្ខរកម្មអន្តរជាតិ​ដោយ​អង្គការយូណេស្កូនៅ​ថ្ងៃទី១៧ វិច្ឆិកា ១៩៦៥។ ទិវានេះត្រូវ​បាន​ប្រារព្ធ​ឡើងជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៦៦ ក្នុង គោល​បំណង​ ​ដើម្បី​លើក​យក​និងផ្សព្វផ្សាយអំពីសារៈ​សំខាន់​នៃ​អក្ខរភាព​ទៅដល់សាធារណៈជន ​សហគមន៍​និង​សង្គមនានានៅជុំវិញពិភពលោក​​ ។រៀងរាល់ឆ្នាំនៅ​ទិវាអក្ខរកម្មអន្តរជាតិ ​អង្គការយូណេស្កូបាន​រំលឹក​ជូន​សហគមន៍​អ​ន្ដ​រ​ជាតិទាំងឡាយ អំពីស្ថានភាព​នៃ​អក្ខរកម្ម​ និងការសិក្សារបស់​មនុស្ស​ពេញវ័យ ទូទាំងសកលលោក​។

ក្នុងឱកាសនៃការប្រារព្ធ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកប្រធានបទ”ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល” ដែលជាប្រធានបទសសំខាន់ សំដៅដល់ការបង្កើនការយល់ដឹងកាន់តែទូលំទូលាយ និងជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ឲ្យចូលរួមក្នុងការលើកកម្ពស់កម្មវីធិមួយនេះ ជួយអភិវឌ្ឍសមត្ថភាព ជាពិសេសជនបាត់បង់ឱកាល ជនងាយរងគ្រោះ យុវជនក្រៅសាលា កម្មករ កម្មការនីរោងចក្រ និងកុមារជនជាតិភាគតិច។

ប្រធានបទនេះស្របតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិង សង្គមឌីជីថលកម្ពុជាសម្រាប់ឆ្នាំ ២០២១ដល់២០៣៥ ដើម្បីឆ្លើយតបបដិវត្តឧស្សាហកម្មជំនាន់ទី៤ ពោលគឺកសាងនូវពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និង ធុរកិច្ចឌីជីថល៕

 

ប្រភព៖​ MoEYS Cambodia