Does The Liver Regenerate? Understanding Fatty Liver Disease: Causes,  Symptoms, Diagnosis, and Management - SRM Global Hospitals Pvt Ltd

សរីរាង្គមួយនៅក្នុងរាងកាយយើងមានមុខងារយ៉ាងច្រើនដែលរួមមាន ការផលិតអ័រម៉ូន ការបន្សាបជាតិ​ពុល ការស្ដុកទុកគ្លីកូសែន ការសំយោគប្រូតេអ៊ីន និងការផលិតសារធាតុគីមីជីវសាស្ត្រដែលចាំបាច់សម្រាប់រំលាយអាហារ និងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរមេតាបូលីស គឺជាថ្លើម។ ថ្លើមមានទីតាំងស្ថិតនៅខាង​ក្រោម​សន្ទះ​ទ្រូងនៃពោះ។ ថ្លើមគឺជាសរីរាង្គដ៏ចាំបាច់មិនអាចខ្វះបាន​សម្រាប់ការរស់រាន្ត ហើយបច្ចុប្បន្ន ទោះបីជាវិធីលាងថ្លើមអាចប្រើជំនួសមុខងាររបស់ថ្លើមបានសម្រាប់រយៈពេលខ្លីក៏ដោយ ក៏នៅពុំទាន់មានវិធីណា​មួយអាចប្រើជំនួសសម្រាប់រយៈពេលវែងនៅឡើយដែរ។

ក្នុងការបង្ហោះផ្សាយមួយនៅលើគេហទំព័រហ្វេសបុករបស់ Dr.Chan Sokha  បានចែករំលែកពីបញ្ហាសុខភាព សំដៅជាពិសេសចំពោះថ្លើមខ្លាចទៅលើកត្តាមួយចំនួនរួមមាន៖

  • -ថ្លើមខ្លាចអារម្មណ៍អវិជ្ជមាន: ជាកំហឹង និងទុក្ខព្រួយ ដែលក្នុងវេជ្ជសាស្ត្រចិនបុរាណមានពាក្យថា“ថ្លើមគឺជាអ្នកគ្រប់គ្រងអារម្មណ៍”។ នៅពេលយើងមានកំហឹង ឬអារម្មណ៍អស់កម្លាំងខ្លាំងទុកយូរៗទៅនឹងធ្វើឲ្យថ្លើមតឹងរឹង មិនអាចបញ្ចេញបានសារធាតុ និងផលិតសារធាតុជួយសារពាង្គកាយមិនគ្រប់គ្រាន់ ដែលនាំឲ្យងាយកើតជំងឺផ្សេងៗ។ ចំពោះអ្នកមាន “ថ្លើមខ្សោយ” ភាគច្រើនងាយខឹង មិនងាយអភ័យទោស មានភាពតានតឹង ឬជំងឺធ្លាក់ទឹកចិត្ត។ វេជ្ជសាស្ត្រពិភាក្សាបង្ហាញថា ការតានតឹងយូរអង្វែងបង្កើនកម្រិត cortisol ដែលបណ្តាលឲ្យមានការបំផ្លាញកោសិកាថ្លើម និងបន្ថយភាពស៊ាំ។
  • -ថ្លើមខ្លាចការគេងយប់យឺត: គឺការចូលគេងនៅម៉ោង២៣:០០ – ៣:០០ ព្រឹក គឺជាពេលវេលាសំខាន់សម្រាប់ថ្លើមកំចាត់សារធាតុពុល និងស្តារថាមពល។ ប្រសិនបើយើងមិនគេង ឬគេងយឺត  ថ្លើមមិនទាន់បានសម្រាក ធ្វើឲ្យសារធាតុពុលកើនឡើង ដែលបណ្តាលឲ្យកើតមុន ឡើងស្លេក ​និងភ្នែកនឿយ។ អ្នកដែលគេងយឺតជាញឹកញាប់ងាយមានបញ្ហា men gan និងជំងឺពាក់ព័ន្ធនឹងការបំលែងសារធាតុ។
  • -ថ្លើមខ្លាចស្រា និងអាហារក្តៅហឹរ: ជាសត្រូវធំបំផុតរបស់ថ្លើម។ រាល់ពែងស្រា គឺជាភារកិច្ចធ្ងន់ដែលថ្លើមត្រូវកំចាត់ និងអាហារហឹរ បំពង ប្រៃ និងខ្លាញ់ក៏ធ្វើឲ្យថ្លើមរងរបួស។
  • -ថ្លើមខ្លាចការមិនចូលចិត្តហាត់ប្រាណ: ថ្លើមជួយឲ្យឈាម ដំណើរការល្អ ដោយសារពេលយើងអង្គុយច្រើន ឈាម ឈប់ដំណើរការ ហើយធ្វើឲ្យថ្លើមធ្វើការកាន់ច្រើន។
  • -ថ្លើមខ្លាចភាពមិនយកចិត្តទុកដាក់: វាខុសពីបេះដូង ឬក្រពះ ថ្លើមគ្មានប្រព័ន្ធឈឺ ដែលអាចបណ្តាលឲ្យឈឺធ្ងន់ដោយមិនដឹងខ្លួន។ ភាគច្រើនរកឃើញជំងឺថ្លើមនៅដំណាក់កាលដំបូង ហើយសញ្ញាសំខាន់ៗដែលភាគច្រើនមើលរំលងមានភ្នែកស្ងួត មើលព្រិល ស្បែកលឿង ក្រចកងាយបាក់ ការមិនទៀងទាត់នៃរដូវ អស់អារម្មណ៍ ឬគេងមិនលក់។

គូសបញ្ជាក់ដែរថា វិធីថែទាំថ្លើមដើម្បីថ្លើមមិនខ្លាចទៀតត្រូវគេងឲ្យបានគ្រប់គ្រាន់ទៅតាមម៉ោងចាប់ពីម៉ោង២៣:០០ មានលំហាត់ប្រាណជាប្រចាំ ត្រូវមានជីវិតស្ងប់ស្ងាត់ កុំខឹង ចេះអភ័យទោស ចូរ​មាន​ទម្លាប់​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព អាហារ​មាន​តុល្យភាព​ដោយ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ដែល​អាច​ជា​បន្លែ ផ្លែ​ឈើ​ស្រស់​ៗ ហើយ​គ្រាប់​ធញ្ញជាតិ បន្ថយស្រា​ និងអាហារហឹរខ្លាំង ៕

អត្ថបទ៖កណ្ណិការ