កម្ពុជាបានចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍និងអាវុធធុនធ្ងន់មួយផ្នែក ជំហានទី១ ជានិមិត្តរូបរបស់កងទ័ពកម្ពុជាក្រោមការសង្កេតការណ៍ដោយផ្ទាល់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នាយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ។

សូមបញ្ជាក់ថាការកែសម្រួលយុទ្ធោបរកណ៍និងអាវុធធុនធ្ងន់ទាំងនេះ បានធ្វើឡើងនៅចំណុចភូមិធម្មជាតិឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សកម្មភាពនេះគឺបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាដើម្បីសន្តិភាពគឺធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃឡង់ដ៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពី «កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ» នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមចុះហត្ថលេខាជាសាក្សីដោយ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ។

 

 

ប្រភព៖ ក្រសួងព័ត៌មាន