ប្រទេសជាតិត្រូវកា លោកគ្រូ អ្នកគ្រូ គឺជាថ្នាលបណ្ដុះនូវធនធានមនុស្សថ្មីធ្វើឱ្យមនុស្សពីមួយជំនាន់ទៅមួយជំនាន់ មានចំណេះដឹង និងចំណេះធ្វើ មានក្រមសីលធម៌ និងសេចក្ដីថ្លៃថ្នូរ គឺពិតជាបានកើតចេញពីការបង្ហាត់បង្រៀន របស់លោកគ្រូ អ្នកគ្រូនេះហើយ។ ការបញ្ជាក់នេះ ក្នុងឱកាស ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំអាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពអគារសិក្សា និងការរៀបចំសោភ័ណ្ឌភាពបរិស្ថាន ដើម្បីធ្វើការវាយតម្លៃទៅលើសូចនាករ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ដែលមានសក្តានុពលរបស់ខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ ចំពោះការខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនសិស្សានុសិស្ស ឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនឡើង។ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលានីមួយៗ ត្រូវបន្តខិតខំបង្ហាត់បង្រៀនផ្ដល់ចំណេះដឹង ដល់សិស្សានុសិស្សប្រកបដោយគុណភាព និងត្រូវដឹកនាំសិស្ស ចូលរួមសម្អាតបរិស្ថានទាំងក្នុងសាលារៀន បន្ទប់រៀន តាមផ្ទះសំបែង និងទីសាធារណៈដើម្បីសុខភាព និងបរិស្ថានស្អាត។
សូមបញ្ជាក់ថា៖ សាលាចំនួន ៣ ដែលជាប់ចំណាត់ថ្នាក់ Top 5ថ្នាក់ខេត្ត ក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ខេត្តក្នុងវិស័យអប់រំ ក្នុងនោះរួមមាន៖ បឋមសិក្សាឬស្សីជ្រោយ និងអនុវិទ្យាល័យឬស្សីជ្រោយស្រុកស្អាង និងអនុវិទ្យាល័យ សំប៉ានស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភព៖ ក្រសួងព័ត៌មាន