សត្វត្រយ៉ងយក្សមានឈ្មោះវិទ្យាសាស្ត្រថា Thaumatibis Giganteaគឺជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។សត្វនេះត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោកនិងជាប្រភេទសត្វត្រូវការពារនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាក្នុងរយៈពេលកន្លងមកសត្វនេះមានវត្តមានច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ក្តីក៏ប៉ុន្តែបច្ចុប្បន្នសត្វនេះមានវត្តមានតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះហើយត្រូវបានគេគិតថាចំនួនរបស់វានៅសល់តិចជាង ៣០០ក្បាល។

សត្វត្រយ៉ងយក្សមានចំណុចពិសេស៥យ៉ាងដែលមនុស្សភាគមិនបានដឹង។ ប្រវត្តិរបស់សត្វត្រយ៉ងយក្សត្រូវបានបុព្វបុរសខ្មែរចងក្រងទុកតាំងពីសម័យអង្គរមកម្លេះដែលគេអាចឃើញរូបចម្លាក់របស់សត្វត្រយ៉ងយក្សនៅតាមជញ្ជាំងប្រាសាទអង្គរវត្តនិងប្រាសាទបាយ័នហើយវាមាននៅក្នុងបទចម្រៀងប្រពៃណី ចម្រៀងប្រជាប្រិយនិងរឿងព្រេងផ្សេងៗជាដើម។

លើសពីនេះសត្វត្រយ៉ងយក្សត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចជ្រើសរើសធ្វើជាបក្សីតំណាងជាប្រទេសកម្ពុជានៅក្នុងឆ្នាំ២០០៥។ ត្រយ៉ងយក្សជាបក្សីមានមាឌធំជាងគេបង្អស់នៅក្នុងអំបូរត្រយ៉ងគ្រប់ប្រភេទហើយវាមានចំនួនប្រមាណជា២០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក។ ប្រមាណ៩០% នៃចំនួនសត្វត្រយ៉ងយក្សដែលមាននៅលើពិភពលោកទាំងមូលកំពុងរស់នៅក្នុងប្រទេសសកម្ពុជា៕ សត្វត្រយ៉ងយក្សចូលចិត្តរស់នៅតំបន់ព្រៃរបោះស្ងួតឬព្រៃពាក់កណ្ដាលស្រោងដែលមានទីតាំងជាដីសើម តាមថ្លុក ត្រពាំង បឹងបួរ ស្ទឹង និងទន្លេជាដើម។

ត្រយ៉ងយក្សត្រូវបានគំរាមគំហែងដោយការបំពុលការបរបាញ់និងការបាត់បង់ទីជម្រក។ យើងអាចការពារសត្វត្រយ៉ងយក្សដោយការមិនប្រើប្រាស់ថ្នាំបំពុលសម្លាប់យកសាច់សត្វព្រៃនិងបរិភោគសាច់សត្វ។ គួរបញ្ជាក់ថាសត្វត្រយ៉ងយក្សដែលជាបក្សីតំណាងជាតិកម្ពុជាត្រូវបានផុតពូជនៅប្រទេសវៀតណាមហើយវានៅសេសសល់បន្តិចបន្តួចតែប៉ុណ្ណោះនៅក្នុងប្រទេសឡាវ។ ប្រភេទសត្វនេះធ្វើការពងម្តងត្រឹមតែ១ទៅ២តែប៉ុណ្ណោះហើយវាមានជម្រកភាគច្រើននៅខេត្តព្រះវិហារមណ្ឌលគីរីជាពិសេសខេត្តស្ទឹងត្រែង៕

• ស្លាបរបស់វាមានពណ៌ត្នោតប្រផេះចាស់ជាមួយនឹងក្បាលនិងកខាងលើមានពណ៌ប្រផេះអត់មានរោម។ ចំពុះមានពណ៌លឿងត្នោតជើងមានពណ៌ទឹកក្រូចហើយភ្នែកមានពណ៌ក្រហមចាស់។

• វាមានសំឡេងលាន់ឮខ្លាំងដែលជាទូទៅត្រូវបានគេឭនៅពេលព្រឹកព្រលឹមឬពេលល្ងាចដែលគេនិយមហៅឈ្មោះមួយទៀតថាឪលើក។

មូលហេតុចម្បងដែលធ្វើឱ្យចំនួនរបស់វាថយចុះគឺ៖

• ការបាត់បង់និងការរិចរិលទីជម្រក(ការបង្ហូរទឹកចេញពីតំបន់ដីសើមសម្រាប់ដាំដុះនិងការកាប់បំផ្លាញព្រៃឈើ)។

• ការបរបាញ់ដើម្បីយកសាច់និងការរំខានពីមនុស្ស។

 

 

អត្ថបទ៖ ជួន សុធា