កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោកអគ្គនាយកព្រមទាំងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន INVA Real Estate Investment and Valuation Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគ និងវាយតម្លៃអចលនទ្រព្យ បានអញ្ជើញចូលរួមរាប់បាត្របង្សុកូលវេរប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន បុព្វបុរសដែលបានចែកឋានទៅកាន់បរលោក និងបានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះបានទៅសោយសុខក្នុងសុគតិភព និងសូមឱ្យជួយបីបាច់ថែរក្សាកូនចៅជំនាន់ក្រោយឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន តរៀងទៅក្នុងពិធី កាន់បិណ្ឌវេនទី៦ នៅ វត្តក្រពុំពេជ្រ។





ជាក់ស្តែងពិធីបុណ្យភ្ជុំបិណ្ឌ មិនគា្រន់តែជាបុណ្យប្រពៃណីទំនៀមទម្លាប់ប៉ុណោ្ណះទេ ថែមទាំងផ្តល់នូវអត្ថប្រយោជន៍ដ៏ជ្រាលជ្រៅបំផុតនូវសីលធម៌ ជាគុណបំណាច់ធ្វើឱ្យមនុស្សចេះរួមរស់ ចេះអាណិតស្រឡាញ់ រក្សាសាមគ្គី សណ្តោសប្រណីរវាងគ្នា និងគ្នា ។ ដូច្នេះយើងទាំងអស់គ្នារួមមាន ថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុន INVA Real Estate Investment and Valuation Co., Ltd. មានភ័ព្វវាសនាខ្ពង់ខ្ពស់ណាស់ ដែលមូលមតិគ្នាធ្វើបុណ្យកាន់បិណ្ឌនេះឡើង ដើម្បីរក្សានូវទំនៀមទម្លាប់ជាកេរ្តិ៍ដំណែលរបស់បុព្វបុរសខ្មែរ ។
តំណាងឲ្យលោកអគ្គនាយកព្រមទាំងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន INVA Real Estate Investment and Valuation Co., Ltd. បានបង្ហាញពីក្តីសោមនស្ស និងរីករាយ ហើយនឹងប្តេជ្ញា ក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ និងអំពើល្អនៅក្នុងសង្គម ឱ្យមានការរីកចម្រើនលូតលាស់ទៅមុខ និងសូមចែក បុណ្យជូនដល់ វីរ:ជនកងទ័ពដែលបានពិលីដើម្បីជាតិ និង ជូនដល់ជនរួមជាតិទាំងអស់អោយទទួលបានផលានិសង្ឃស្មើរៗគ្នា តាមកំលាំងបុណ្យរៀងៗខ្លួន។
អត្តបទ៖ តុប ឡៃហៀង