មានហេតុការណ៍អគ្គិភ័យឆេះអគារស្នាក់នៅក្នុងការដ្ឋានសំណងអគារធំមួយកន្លែង ដែលសម្ថកិច្ចកំពុងបង្ការនឹងទប់ស្កាត់គឺជាកន្លែងស្តុកសាំងក្រអូប ថ្នាំបាញ់ លាប ផ្សេងៗ តំបន់ OCIC ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ យ៉ាងសន្ធោរសន្ធៅ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។
ព័ត៌មានបឋម បានរាយការណ៍ថាអគ្គីភ័យនេះ បណ្តាលអោយមានកម្មករម្នាក់រងរបួស ស្រាល និងកម្លាំងពន្លត់អគ្គីភ័យ ម្នាក់សន្លប់ ដោយសារផ្សែង ដែលចាប់ផ្តើមឆាបឆេះអំឡុងម៉ោង ២រសៀល ដោយរយៈពេលឆេះប្រមាណជាជិត២ម៉ោង មកដល់ពេលនេះ អគ្គិភ័យត្រូវបានគ្រប់គ្រងបានមួយរយភាគរយហើយ ដោយក្រុមពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។




ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ