
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជាបានចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន (SOM) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំបានពិភាក្សាលើវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន រួមទាំងការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ានក៏ដូចជាការត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ កិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។
ប្រភព៖ ក្រសួងព័ត៌មាន