អាជ្ញាធរមីនសម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួនដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាថាបានប្រើប្រាស់និងដាក់មីនថ្មីក្នុងខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីននិងទុក្ខវេទនារបស់សហគមន៍ដែលបង្កឡើងដោយមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម  ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិថាជាប្រទេសគំរូនិងឈានមុខក្នុងវិស័យសកម្មភាពមីនសាកល។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌និងបង្កើនទំនុកចិត្តរវាងគ្នានៅតាមបណ្តោយព្រំដែនផងដែរ។

 

 

ប្រភព៖ ក្រសួងព័ត៌មាន