
ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌានឹងភ្ជាប់ជើងហោះហើរត្រង់ពី Kolkata សាធារណរដ្ឋឥណ្ឌាមកកាន់ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមករបញ្ចាក់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ តាមថ្នាក់ដឹកនាំក្រសួងខាងលើការភ្ជាប់ជើងហោះហើរនេះបានធ្វើឡើងក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធគួបផ្សំជាមួយចំណងការទូតជិតស្និទ្ធជាមួយប្រទេសឥណ្ឌាផងដែរ។
ប្រភព៖ ក្រសួងព័ត៌មាន