បន្លែពណ៌បៃតងមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាពហើយត្រូវបានគេចាត់ទុកជាផ្នែកសំខាន់បំផុតមួយនៃរបបអាហារដែលមានតុល្យភាព។ បន្លែបៃតងផ្តល់អត្ថប្រយោជន៍ជាច្រើនបន្លែបៃតងមានផ្ទុកសារធាតុ chlorophyll ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មកាត់បន្ថយហានិភ័យ នៃជំងឺមហារីកចិញ្ចឹមស្បែករបស់អ្នកឲ្យកាន់តែរឹងមាំនិងសម្បូរជាតិសរសៃអាហារជួយក្នុងការបន្ទោរបង់។

បន្លែពណ៌បៃតងមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាពអត្ថប្រយោជន៍សុខភាពចម្បងៗនៃបន្លែពណ៌បៃតងសម្បូរដោយជីវជាតិសំខាន់ៗនិងជាតិសរសៃមានផ្ទុកនូវ វីតាមីន និង ជាតិរ៉ែ សំខាន់ៗដូចជា វីតាមីន A, C, E, K, និងជាតិដែក។ វាជាប្រភពដ៏ល្អនៃជាតិសរសៃដែលជួយជំរុញដល់ការរំលាយអាហារការពារការទល់លាមកនិងជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានលំនឹង។ មិនតែបុ៉ណ្ណោះជួយថែរក្សាសុខភាពបេះដូង ពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រឆាំងការរលាកជំនួយដល់សុខភាពឆ្អឹង ជួយដល់សុខភាពខួរក្បាល និងការចងចាំបានល្អ។ការសិក្សាបានបង្ហាញថាការទទួលទានបន្លែបៃតងជាប្រចាំអាចជួយការពារមុខងារខួរក្បាលពីការថយចុះតាមអាយុនិងជួយរក្សាសមត្ថភាពនៃការចងចាំ។

ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញគួរតែព្យាយាមទទួលទានបន្លែបៃតងឱ្យបានច្រើននិងផ្លាស់ប្តូរប្រភេទបន្លែដែលញ៉ាំ។
អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា