ល្បែងលាក់កន្សែង (ឬ លាក់កន្សែង ជាភាសាខ្មែរ) គឺជាល្បែងប្រពៃណីរបស់ក្មេងខ្មែរដែលមានប្រវត្តិយូរលង់ណាស់មកហើយវាមានសារៈសំខាន់ផ្នែកវប្បធម៌ខ្ពស់ជាពិសេសនៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ។

ល្បែងលាក់កន្សែងត្រូវបានគេចាត់ទុកជាល្បែងកម្សាន្តមួយដែលមានតាំងពីសម័យបុរាណរបស់ខ្មែរវាជាផ្នែកមួយនៃល្បែងប្រជាប្រិយជាច្រើនដែលត្រូវបានលេងតាំងពីជំនាន់ជីដូនជីតាដើម្បីបណ្តុះស្មារតីសាមគ្គីនិងភាពរីករាយ។ ពេលវេលាលេងជាទូទៅល្បែងនេះត្រូវបានលេងជាញឹកញាប់បំផុតក្នុងអំឡុងពេលរាត្រីមានពន្លឺព្រះចន្ទនៅតាមទីវាល ឬនៅចន្លោះពេលទំនេរ។ ប៉ុន្តែល្បីល្បាញបំផុតគឺការលេងក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជាផ្នែកមួយនៃការប្រារព្ធពិធីកម្សាន្ត។ សារៈសំខាន់ក្នុងការអប់រំនិងសង្គមល្បែងនេះមិនមែនត្រឹមតែកម្សាន្តទេតែវាមានគោលបំណងអប់រំ និងសង្គមដូចជាការបណ្ដុះស្មារតីប្រុងប្រយ័ត្នអ្នកលេងដែលអង្គុយត្រូវមានការយកចិត្តទុកដាក់ខ្ពស់ដើម្បីដឹងថា "កន្សែង" ត្រូវបានលាក់នៅពីក្រោយខ្លួនពេលណា។ នេះជួយបណ្ដុះភាពភ្ញាក់រលឹកនិង ការឆ្លើយតបយ៉ាងរហ័សល្បែងនេះតម្រូវឱ្យអ្នកលេងទាំងអស់អង្គុយជាវង់មូលជុំគ្នានិងច្រៀងចម្រៀងរួមគ្នាដែលបង្កើតបានជាបរិយាកាសភាពស្និទ្ធស្នាលនិងសាមគ្គីភាពរវាងយុវជន-យុវតីភាពរីករាយនិងកីឡាវាផ្តល់នូវភាពសប្បាយរីករាយការរត់ប្រណាំងដេញចាប់គ្នាយ៉ាងសកម្ម។

+របៀបលេង
អ្នកលេងអង្គុយជាវង់មូលបែរមុខចូលគ្នាមានអ្នកដើរម្នាក់(អ្នកលាក់)កាន់កន្សែង(ជួនកាលរមួលជាខ្សែរ) ដើរជុំវិញវង់។អ្នកលាក់ច្រៀងបទចម្រៀងលាក់កន្សែង (ដូចជា៖ «លាក់កន្សែង! ឆ្មាខាំកែង! អូលង់ៗ!») ហើយលួចដាក់កន្សែងនៅពីក្រោយខ្នងអ្នកអង្គុយណាមួយប្រសិនបើអ្នកអង្គុយដឹងខ្លួនគេត្រូវរើសកន្សែង នោះហើយដេញវាយអ្នកលាក់។ បើដេញទាន់មុនអ្នកលាក់អង្គុយកន្លែងខ្លួនវិញបាននោះអ្នកលាក់ត្រូវដើរម្តងទៀត។ ប្រសិនបើអ្នកអង្គុយមិនដឹងខ្លួនហើយអ្នកលាក់ដើរមួយជុំមកដល់កន្លែងគេវិញអ្នកលាក់មានសិទ្ធិវាយនឹងកន្សែងនោះរួចអ្នកអង្គុយនោះត្រូវក្លាយជាអ្នកដើរលាក់កន្សែងជំនួសវិញ។ ល្បែងលាក់កន្សែងគឺជារតនវត្ថុវប្បធម៌ដែលមិនអាចខ្វះបានដែលឆ្លុះបញ្ចាំងពីជីវិតសង្គមដ៏សាមញ្ញនិងភាពសប្បាយរីករាយរបស់ប្រជាជនខ្មែរ។
អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា