អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ប្រកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតី Donald J. Trump ចំពោះភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃក្នុងការជំរុញកិច្ចសន្ទនានិងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលសម្របសម្រួលដោយនាយករដ្ឋមន្ត្រី Anwar Ibrahim ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ និងដោយមានការចូលរួមប្រកបដោយស្ថាបនាពីសាធារណរដ្ឋប្រជាមានិតចិននិងសហគមន៍អន្តរជាតិនៅក្នុងដំណើរការសន្តិភាព។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

CDI-IDC បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់សហគមន៍អន្តរជាតិចំពោះការអំពាវនាវឱ្យមាន សន្តិភាពនិងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលបទឈប់បាញ់របស់អាស៊ាន ចាប់តាំងពី ជម្លោះបានផ្ទុះឡើងនៅថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបានទប់ស្កាត់ភាពតានតឹងកើនឡើងបន្ថែមទៀតនិងបានជួយសង្គ្រោះអាយុជីវិតជាច្រើននាក់នៃភាគីជម្លោះទាំងពីរ។ គួរជម្រាបជូនថា ក្រោមការសម្របសម្រួលពីប្រធាន អាស៊ានប្ដូរវេនម៉ាឡេស៊ី និងវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើឱ្យកម្ពុជា-ថៃ ចុះកិច្ចព្រមព្រៀង សន្តិភាពជាផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅ ទីក្រុងកូឡាឡាំពួរ ។ កិច្ចព្រមព្រៀងសន្តិភាពនេះបង្ហាញលទ្ធផលប្រកបដោយសក្ដានុពល ដើម្បីផ្សារភ្ជាប់ពាក្យសន្តិភាពទៅនឹងការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាជាពិសេសការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចកាន់តែល្អរវាងអាស៊ាន និងសហរដ្ឋអាមេរិកផងដែរ។

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន