នៅទីស្តីការក្រសួងបរិស្ថានកាលពីរសៀលថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត.  រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារគម្រោងសំខាន់មួយស្តីពី«ការអនុវត្តគម្រោងរៀបចំផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាមសំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ. នឹងពិធីប្រកាសចែកធុងសំរាមដល់ខេត្តគោលដៅចំនួន ៦នេះដល់ខេត្តគោលដៅចំនួន៦ ដែលរួមមាន. ខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុនិងខេត្តកោះកុង ជាមួយលោក SANUI Kazumasa តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុនក៏ដូចជាអង្គការ JICA.  ដែលបានបន្តផ្តល់ជំនួយឥតសំណងទាំងរថយន្តដឹកសំរាមថវិកានិងជំនួយបច្ចេកទេសដើម្បីរួមចំណែកអភិវឌ្ឍន៍ “ភាពស្អាត” នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកកិច្ចសហការនេះជា “ជំហានថ្មីមួយទៀត” ដែលមានប្រសិទ្ធភាពនៃការរៀបចំ    និងដាក់ចេញការអនុវត្តផែនការមេក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាននិងឆ្ពោះទៅរកសេដ្ឋកិច្ចចក្រា (Circular Economy)។

អង្គការ JICA នឹងបន្តកិច្ចសហប្រតិបត្តការនេះតាមរយៈការផ្តល់ជំនួយបច្ចេកទេសបន្ថែម   ជាពិសេសទៅលើ. ការកសាងសមត្ថភាពក្នុងការរៀបចំទីលានទុកដាក់សំរាម   ស្របតាមគម្រោងផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាមសំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ   ដែលមានរយៈពេល ៣ឆ្នាំ.  ដោយចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២៦។

ជាមួយគ្នានេៈដែរ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងបរិស្ថានបានចាត់ទុកការបែងចែកធុងសំរាម.  នេះជាការលើកទឹកចិត្តដល់រដ្ឋបាលក្រុង. និងស្រុកដើម្បីជំរុញភាពស្អាត.   នៅក្នុងមូលដ្ឋានរបស់ខ្លួនក្នុងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវនៅទូទាំងប្រទេស។

ហើយការអនុវត្តនេះគឺស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣-២០២៨.  ដែលផ្តោតលើមុំគន្លឹះចំនួនបីគឺ “ភាពស្អាត” “ភាពបៃតង” និង “ចីរភាព”។ក្រសួងបរិស្ថានបានប្តេជ្ញាចិត្តថា. នឹងបន្តបែងចែកធុងសំរាមនេះឱ្យបានដល់គ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា.   ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០ ៕

 

ប្រភព៖ ទទក