
នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងប្រតិភូបានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងគួយលីនមកដល់ទីក្រុងសៀងហៃសាធារណរដ្ឋប្រជាមានិតចិនប្រកបដោយសុខសុវត្ថិភាពដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃនិងតំណាងសាលាក្រុងស៊ូចូវ។
ឯកឧត្តមរដ្ឋមន្រ្តីនឹងថ្នាក់ដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍និងវិស័យឯកជនកម្ពុជាចូលរួមព្រឹត្តិការណ៍អន្តរជាតិដ៏ធំគឺ "ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤" និង "ពិធីបុណ្យកម្ពុជា" នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ដែលកម្ពុជាបានរៀបចំជាស្តង់ពិព័រណ៍បង្ហាញសក្តានុពលទេសចរណ៍ដ៏សម្បូរបែបដល់អ្នកចូលរួមអន្តរជាតិនិងប្រជាពលរដ្ឋចិន ដើម្បីធ្វើដំណើរទេសចរណ៍មកកម្ពុជាឱ្យបានច្រើនឡើងថែមទៀតនិងជាពិសេសគឺចូលរួមជំរុញកំណើនទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងក្នុងឆ្នាំ២០២៥ នេះដែលត្រូវបានកំណត់ជា "ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥"។
ប្រភព៖ ក្រសួងព័ត៌មាន