
«ប្រទេសចិនបានកត់សម្គាល់ការវិវឌ្ឍនិងបញ្ហាថ្មីៗមួយចំនួនក្នុងអំឡុងពេលនៃការអនុវត្តសេចក្តីថ្លែងការណ៍រួម រវាងប្រទេស ថៃ និងកម្ពុជា»។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងដូច្នេះក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឆ្លើយតបនឹងសំណួររបស់ទូរទស្សន៍ស៊ិនជិន ពាក់ព័ន្ធនឹងស្ថានភាពថ្មីៗនេះជាពិសេសបន្ទាប់ពីការដែលទាហានថៃបានបាញ់ប្រហារនៅខេត្តបន្ទាយមានជ័យប្រទេសកម្ពុជាហើយបណ្ដាលឲ្យមានជនស៊ីវិលកម្ពុជារងរបួសនិងស្លាប់នោះ លោក Lin Jian បានមានប្រសាសន៍បន្ថែមថា៖ «ក្នុងនាមជាមិត្តភ័ក្តិ និងអ្នកជិតខាងរបស់ប្រទេសទាំងពីរ ចិនសង្ឃឹមយ៉ាងមុតមាំថាភាគីទាំងពីរអាចអនុវត្តការអត់ធ្មត់ធ្វើការក្នុងទិសដៅតែមួយអនុវត្តការពិភាក្សាគ្នាក្នុងនាមជាមិត្តតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់និងស្វែងរកដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននិងទប់ស្កាត់ការកើនឡើងនៃភាពតានតឹងណាមួយ»។ លោកបានបន្ថែមថាប្រទេសចិននឹងបន្តដើរតួនាទីក្នុងន័យស្ថាបនាក្នុងការកាត់បន្ថយភាពតានតឹងតាមវិធីសាស្រ្តរបស់ចិនផ្ទាល់។
ប្រភព៖ ក្រសួងព័ត៌មាន