ដំឡូងជ្វា គឺជាដំណាំមើមដែលមានប្រវត្តិយូរលង់ណាស់មកហើយហើយវាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ វាមានប្រភពនៅតំបន់ត្រូពិកនៃទ្វីបអាមេរិកភាគខាងត្បូងនៃប្រទេសម៉ិកស៊ិកអាមេរិកកណ្តាលនិងអាមេរិកខាងត្បូង។
• មានភស្តុតាងដែលបង្ហាញថាដំឡូងជ្វាត្រូវបានដាំដុះនៅប្រទេសប៉េរូ (Peru) ប្រហែល ៨,០០០ ឆ្នាំមុន។ ឯកសារដាំដុះដំបូងបំផុតមានតាំងពីឆ្នាំ ៧៥០ មុនគ្រិស្តសករាជ នៅប៉េរូ។ ដំឡូងជ្វាបានក្លាយជាដែលគេស្គាល់នៅក្នុងទ្វីបអឺរ៉ុបនៅចុងសតវត្សរ៍ទី ១៥ ដោយសារលោក គ្រីស្តូហ្វឺរ កូឡុំបឺស (Christopher Columbus) បានយកវាទៅប្រទេសអេស្ប៉ាញ។
•ក្រោយមក ដំឡូងជ្វាបានរីករាលដាលទៅកាន់តំបន់ត្រូពិកផ្សេងៗទៀត ហើយបានក្លាយជាដំណាំអាហារដ៏សំខាន់មួយនៅទូទាំងពិភពលោក។
ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម: ទោះជាមានរសជាតិផ្អែមដំឡូងជ្វាជាពិសេសនៅពេលស្ងោរ ឬចំហុយ គឺមានសន្ទស្សន៍គ្លីសេមិក (Glycemic Index - GI) ទាបដែលអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម មិនឱ្យឡើងលឿនខ្លាំងដូច្នេះអ្នកកើតជំងឺទឹកនោមផ្អែមអាចទទួលទានបានក្នុងកម្រិតសមរម្យ

- នឹងមានអត្ថប្រយោជន៍ជាច្រើន
-ប្រឆាំងមហារីក ៖ ប្រភេទផ្សេងគ្នានៃដំឡូងជ្វាផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗគ្នាដូចជា anthocyanins ដែលជួយការពារប្រឆាំងនឹងប្រភេទ មួយចំនួននៃជំងឺមហារីក។ យោងតាមគេហទំព័រ Medical Daily សារធាតុ Anthocyanins ដែលមានច្រើននៅក្នុងដំឡូងជ្វាពណ៌ស្វាយ មានឥទ្ធិពល ក្នុងការលូតលាស់នៃកោសិកាមហារីកមួយចំនួនរួមទាំងមហារីកពោះវៀនធំនិងមហារីកសុដន់ផងដែរ ។
-ជួយអោយអាយុវែង ៖ យោងតាមការស្រាវជ្រាវប្រជាជនរស់នៅក្នុងទីក្រុង Okinawa របស់ប្រទេសជប៉ុនដែលល្បីល្បាញថាមានអាយុកាលវែងជាងគេលើ ពិភពលោកគឺដោយសារតែទម្លាប់នៃការទទួលទាន ដំឡូងជ្វាជារៀងរាល់ថ្ងៃ។ ក្រៅពីផ្ទុកនូវអរម៉ូនប្រឆាំង ភាពចាស់ DHEA ដំឡូងជ្វាក៏សម្បូរទៅដោយវីតាមីន A សារធាតុប្រឆាំងអុកស៊ីតកម្មជាតិសរសៃប៉ូតាស្យូមម៉ង់ហ្គាណែសនិងវីតាមីនC ផងដែរ ។
-ធ្វើអោយប្រសើរឡើងនូវជំងឺទឹកនោមផ្អែម ៖ ដំឡូងជ្វា មានសន្ទស្សន៍ glycemicទាបជាងដំឡូងបារាំងលើសពីនេះវាក៏ផ្ទុកទៅដោយជាតិសរសៃច្រើនដែលជួយដល់ការរំលាយអាហារនិងផ្តល់អារម្មណ៍ឆ្អែតបានយូរ ដូច្នេះមើមនេះគឺសមរម្យទាំងស្រុងនៅពេល លេចឡើងក្នុងរបបអាហាររបស់អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលចង់សម្រកទម្ងន់ ។
-ការការពារភ្នែក ៖ យោងតាមគេហទំព័រ Healthline ដំឡូងជ្វាសម្បូរទៅដោយសារធាតុ Beta-carotene, anthocyanins និងសារធាតុប្រឆាំង អុកស៊ីតកម្ម Beta-caroteneនៅពេលដែលចូលទៅក្នុងខ្លួនមនុស្សត្រូវបានបំប្លែងទៅជាវីតាមីន A ដែលជួយបង្កើតអ្នកទទួលពន្លឺនៅក្នុងភ្នែក ។
-កង្វះវីតាមីន A ធ្ងន់ធ្ងរអាចនាំឱ្យមានជំងឺពិការភ្នែកមួយប្រភេទដែលគេស្គាល់ថាជាxerophthalmia ពីទីនោះការឧស្សាហ៍ញ៉ាំដំឡូងជ្វាច្រើនអាចជួយអ្នកការពារកោសិកាភ្នែករបស់អ្នកពីការខូចខាត ។

-សម្រកទម្ងន់ ៖ ដូចបានរៀបរាប់ខាងលើដំឡូងជ្វាមាន កាឡូរី តិចជាងដំឡូងបារាំងលើសពីនេះស្ករធម្មជាតិក្នុងដំឡូងជ្វាអាចជ្រាបចូលទៅក្នុងចរន្តឈាមបន្តិចម្តងៗបង្កើតជាប្រភពថាមពលសម្រាប់រាងកាយ។ការស្រាវជ្រាវបង្ហាញថាជំនួសឱ្យការទទួលទានបាយជារៀងរាល់ថ្ងៃការជំនួសវាដោយដំឡូងផ្អែម 1-2 មើមអាចកាត់បន្ថយ 20-25% នៃកាឡូរីក្នុង រាងកាយ ។
បុគ្គលដែលមិនគួរបរិភោគដំឡូង ជ្វា
-នៅពេលដែលតម្រងនោមខ្សោយមុខងារដកប៉ូតា ស្យូមលើសត្រូវចុះខ្សោយទន្ទឹមនឹងនេះដំឡូងជ្វាផ្ទុកនូវសារធាតុប៉ូតាស្យូមជាតិសរសៃវីតាមីនA ច្រើនការទទួលទានដំឡូងជ្វាច្រើនពេកអាចបង្កដោយ ប្រយោលដល់អ្នកជំងឺដែលមានជំងឺតម្រងនោមផលប៉ះពាល់គ្រោះថ្នាក់ដូចជាចង្វាក់បេះដូងលោតខុស ប្រក្រតី ។
ប្រសិនបើអ្នកមានប្រព័ន្ធរំលាយ អាហារមិនល្អដែលបង្ហាញឱ្យឃើញថាហើមពោះញឹកញាប់អ្នកមិនគួរញ៉ាំដំឡូងជ្វាទេព្រោះនៅពេលដែលអ្នកញ៉ាំវានឹងបង្កើនការបញ្ចេញទឹកក្រពះធ្វើឱ្យក្រហាយទ្រូងចុងដង្ហើមនិង ឈឺពោះ ។ អ្នកដែលមានជំងឺក្រពះអ្នកដែលមានជំងឺទាក់ទងនឹងក្រពះដំបៅក្រពះអ្នកជំងឺរលាកក្រពះរ៉ាំរ៉ៃមិនគួរញ៉ាំដំឡូងជ្វាទេបើទោះជាពួកគេឃ្លានក៏ដោយព្រោះវាអាចធ្វើឲ្យស្ថានភាពកាន់តែ ធ្ងន់ធ្ងរ។
អត្ថបទ៖ ជួន សុធា