ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញាទាំងអស់ឱ្យបានជ្រាបថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក ជំងឺប្រព័ន្ធទឹកភ្នែក និងបញ្ហាឆ្អឹងប្រឡង់ភ្នែក ចាប់ពី ថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ ជាអាកាសល្អសម្រាប់បងប្អូនដែលមានបព្ហាាភ្នែកអាចមកពិគ្រោះយល់យោបជាមួយគ្រូពេទ្យដែលមានឯកទេសជំនាញមកពីប្រទេសអូស្ត្រាលីបានសហការជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដេីម្បីរកដំណោះស្រាយជូនបងប្អូន។ អាស្រ័យហេតុនេះសូមឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងញ្ញាទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

 

 

អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា