តាមការចាត់តាំងរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការនិងគណប្រតិភូកម្ពុជាបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ ក្រោមមូលបទ "ការធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាពសកលរួមគ្នា" ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ដល់ ១៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីកាំប៉ាឡា សាធារណរដ្ឋអ៊ូហ្កង់ដា។

 

ក្នុងកិច្ចប្រជុំ ឯកឧត្ដមរដ្ឋលេខាធិការបានធ្វើសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ពីជំហរឥតងាករេរបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍មូលដ្ឋាននៃ NAM រួមមានការគោរពចំពោះអធិបតេយ្យបូរណភាពដែនដី និងការដោះស្រាយវិវាទដោយសន្តិវិធី។

អំពីជម្លោះព្រំដែនកម្ពុជា–ថៃ ឯកឧត្ដមរដ្ឋលេខាធិការ បានជម្រាបជូនអង្គប្រជុំថាកម្ពុជាជានិច្ចជាកាលតែងតែឈរលើគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ។ អ្វីដែលកម្ពុជាកំពុងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌សមធម៌និងស្របតាមមូលដ្ឋានច្បាប់ដែលអាចធានាសន្តិភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ។

 

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន