[រ៉យទ័រ]៖ ភ្លើងឆេះព្រៃបានឆាបឆេះយ៉ាងសន្ធោសន្ធៅរាលដាលដល់ភាគខាងជើងនៃទីក្រុងប្រវត្តិសាស្ត្រ Bordeaux ដែលជាបេះដូងនៃតំបន់ផលិតស្រាទំពាំងបាយជូរដ៏ល្បីល្បាញរបស់បារាំង កាលពីថ្ងៃអាទិត្យ។ ការណ៍នេះបានបង្ខំឱ្យអាជ្ញាធរបារាំង និងអេស្ប៉ាញ បង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យ ដែលបានគំរាមកំហែង និងជម្លៀសប្រជាពលរដ្ឋរាប់សែននាក់រួចទៅហើយ។ នៅប្រទេសបារាំង មនុស្សប្រមាណ ២២០,០០០ នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ខណៈនៅប្រទេសអេស្ប៉ាញ មនុស្សជាង ៧៥,០០០ នាក់ ត្រូវបានជម្លៀសចេញ ហើយ ៣០,០០០ នាក់ទៀត ត្រូវស្វែងរកជម្រកនៅនឹងកន្លែង។

អាជ្ញាធរបារាំងបានឱ្យដឹងថា អណ្តាតភ្លើងបានឆាបឆេះនៅឧបទ្វីប Cap Ferret លើឆ្នេរសមុទ្រអាត្លង់ទិក ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម ហើយបានរាលដាលយ៉ាងលឿនជុំវិញទីក្រុង Bordeaux។ ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធយ៉ាងក្តៅគគុកដើម្បីរារាំងអណ្តាតភ្លើងមិនឱ្យចូលទៅដល់បេះដូងនៃរដ្ឋធានីក្នុងតំបន់នេះ។ អភិបាលក្រុង Bordeaux បានថ្លែងថា អណ្តាតភ្លើងបានឆាបឆេះនៅចម្ងាយប្រហែល ១៥ គីឡូម៉ែត្រប៉ុណ្ណោះពីច្រកចូលទីក្រុង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nunez បានប្រាប់ទូរទស្សន៍ France 2 ថា អគ្គិភ័យកំពុងស្ថិតក្នុងស្ថានភាពមិនអាចគ្រប់គ្រងបាន ហើយកំពុងរំកិលឆ្ពោះទៅរកតំបន់ប្រជុំជន។ ស្ថានភាពទូទៅគឺអាក្រក់ខ្លាំងណាស់ ហើយយើងកំពុងជួបប្រទះនូវព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមក។ ទោះជាយ៉ាងណា លោក Cazenave បានបញ្ជាក់ថា មិនទាន់មានផែនការជម្លៀសប្រជាជនចេញពីទីក្រុង Bordeaux ដែលមានប្រជាជនរស់នៅប្រមាណ ៨៥០,០០០ នាក់នៅឡើយទេ ខណៈអាជ្ញាធរកំពុងវាយតម្លៃស្ថានភាពយ៉ាងប្រុងប្រយ័ត្ន។ កាលពីយប់មិញ កងកម្លាំងនគរបាលបានចុះតាមខ្នងផ្ទះនៅទីក្រុង Marcheprime និង Cestas ដោយជម្លៀសអ្នកស្រុកម្ដងមួយៗ។ នៅប្រទេសអេស្ប៉ាញ នាយករដ្ឋមន្ត្រី Pedro Sanchez បានចុះពិនិត្យតំបន់រងគ្រោះដោយភ្លើងឆេះព្រៃនៅខេត្ត Avila ដែលជាខេត្តមួយក្នុងចំណោមខេត្តភាគកណ្តាលទាំងបី (រួមមាន Madrid និង Toledo) ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។

រដ្ឋមន្ត្រីក្រសួងបរិស្ថានអេស្ប៉ាញ បានឱ្យដឹងថា អណ្តាតភ្លើងបានបំផ្លាញផ្ទៃដីកសិកម្ម និងព្រៃឈើអស់ជាង ៥០,០០០ ហិកតា នៅខេត្ត Avila ដែលធ្វើឱ្យវាក្លាយជាគ្រោះអគ្គិភ័យដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសនេះ។ បន្ថែមពីនេះ អាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា អគ្គិភ័យមួយផ្សេងទៀតនៅខេត្ត Castellon (ភាគខាងកើត) បានឆាបឆេះផ្ទៃដីអស់ជាង ៤,៣០០ ហិកតា និងបានរាលដាលចូលទៅក្នុងឧទ្យានធម្មជាតិផងដែរ។

អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា គ្រោះមហន្តរាយនេះបណ្តាលមកពីគ្រោះរាំងស្ងួតអូសបន្លាយពេលយូរ និងរលកកម្ដៅជាបន្តបន្ទាប់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ យោងតាមទិន្នន័យពី Reuters Climate Monitor សីតុណ្ហភាពក្នុងខែកក្កដានៅ Bordeaux និង Avila បានកើនឡើងជាមធ្យមដល់ ៣២ អង្សាសេ ដែលខ្ពស់ជាងមធ្យមភាគធម្មតារហូតដល់ ៦ អង្សាសេ។

តាមរយៈយន្តការការពារស៊ីវិលរបស់សហភាពអឺរ៉ុប ប្រទេសក្រិក និងអ៊ីតាលី បានបញ្ជូនយន្តហោះពន្លត់អគ្គីភ័យ Canadair ចំនួនពីរគ្រឿងរៀងៗខ្លួនទៅកាន់អេស្ប៉ាញ ខណៈព័រទុយហ្គាល់បានដាក់ពង្រាយកងកម្លាំងយោធាជាង ១០០ នាក់ ព្រមទាំងឧបករណ៍ជំនួយជាច្រើនទៀត។ ប្រទេសតួកគីក៏បានត្រៀមបញ្ជូនយន្តហោះពីរគ្រឿងបន្ថែមទៀតផងដែរ។ នាយករដ្ឋមន្ត្រី Sanchez បានប្រកាសដាក់ប្រទេសក្នុង ស្ថានភាពអាសន្នការពារស៊ីវិលសម្រាប់ខេត្តភាគកណ្តាល ដើម្បីទាញយកថវិកាសង្គ្រោះបន្ទាន់។ លោកបានបន្តថា ផ្ទៃដីជាង ១៥០,ឡាំ,០០០ ហិកតាបានឆេះស្ទើរទាំងស្រុងនៅទូទាំងប្រទេសអេស្ប៉ាញចាប់តាំងពីដើមឆ្នាំមក ដែលជាកើនឡើង ៦ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមអ្នកពន្លត់អគ្គីភ័យប្រមាណ ៥០០ នាក់ កំពុងដោះស្រាយជាមួយអណ្តាតភ្លើងដ៏ធំនៅក្នុងឧទ្យានជាតិ Cairngorms តាំងពីថ្ងៃទី ១៥ ខែកក្កដា។ ភ្លើងឆេះព្រៃបានបង្ខំឱ្យបិទផ្លូវក្រវ៉ាត់ក្រុងរ៉ូម និងផ្លូវ ល្បឿនលឿនមួយចំនួន។ នៅតំបន់ Puglia អ្នកទេសចរជាច្រើនត្រូវបានជម្លៀសចេញពីរមណីយដ្ឋានមាត់សមុទ្រ ដោយមានការអន្តរាគមន៍ជួយសង្គ្រោះតាមផ្លូវទឹកពីឆ្មាំឆ្នេរសមុទ្រផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចប៉ាប (Pope) បានសម្តែងនូវសាមគ្គីភាព និងអំពាវនាវឱ្យប្រជាជនទូទាំងពិភពលោក រួមគ្នាសុំពរ និងអធិស្ឋានឱ្យជនរងគ្រោះ ព្រមទាំងកងកម្លាំងសង្គ្រោះទាំងអស់ដែលកំពុងបំពេញបេសកកម្មយ៉ាងក្លាហានក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិនេះ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters