បាត់ដំបង ៖ ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៥និង០០នាទី នៅចំណុចមុខផ្ទះលេខH3 បុរីសិរី ជេនណា ផ្លូវបេតុង ភូមិចុងថ្នល់ សង្កាត់ពន្សោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿង បានចុះអនុវត្តដីកា បង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ សំណាង ស្រីដាវ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ដីកាដែលត្រូវអនុវត្តមានចំនួន ០៥ដីកា៖

១.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៨៦ គ.ព្រ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ពីបទ ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចប្រឡាយខាងកើតវត្តបាឡាត់(ព្រំប្រទល់រវាងក្រុងបាត់ដំបង និងស្រុកសង្កែ) ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង និងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ របស់លោក/លោកស្រី គឹម ហេង ប្រធានក្រុមប្រឹក្សា ជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ។

២.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៤៥០ ត.ព្រ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពីបទ ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តជាច្រើនដង ប្រព្រឹត្តនៅខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២៣ និងអំឡុង ឆ្នាំ២០២៤ របស់លោក លោកស្រី ហុង ទិត្យមល្លិកា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្ត បាត់ដំបង ។

៣.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៤ ត.ព្រ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ពីបទ ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ របស់លោក/លោកស្រី ហេង ផល្លា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្ត បាត់ដំបង ។

៤.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤១៦ ត.ព្រះ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ពីបទ ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ របស់លោក/លោកស្រី គា សីហា ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តបាត់ដំបង ។

៥.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៥៣ ត.ព្រ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ពីបទ ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ របស់លោក/លោកស្រី សេង ស៊ឹមសុរិយា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង។

វត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទដៃចំនួន ០១គ្រឿង, កិច្ចសន្យាប្រគល់ផ្ទះ និងកិច្ចសន្យាលក់ដី-ផ្ទះផ្តាច់ចំនួន ២ច្បាប់ ចំនួន ០៨សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, ឯកសារទិញលក់រថយន្ត ០១ច្បាប់ ចំនួន ១០សន្លឹក និងសៀវភៅព័ត៌មានរថយន្តចំនួន ០១ក្បាល, QR គណនី ធនាគារ ABA ចំនួន ០៦ផ្ទាំង និងរថយន្តចំនួន ០១គ្រឿង ម៉ាក BYD SEALION6 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CK-4828 ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី។

 

 

 

 

May be an image of magazine, newspaper, poster and text

 

 

 

 

 

 

 

May be an image of ticket stub and text

 

May be an image of ticket stub and text

 

 

 

 

 

 

May be an image of ticket stub and text

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ