នៅក្នុងយុគសម័យដែលមានការប្រែប្រួលសេដ្ឋកិច្ចយ៉ាងរហ័សចំណេះដឹងផ្នែកហិរញ្ញវត្ថុមិនមែនជាជម្រើសទៀតនោះទេ ប៉ុន្តែវាគឺជាជំនាញជីវិតដ៏ចាំបាច់បំផុត។ ការចេះរកលុយគឺជារឿងមួយ ប៉ុន្តែការចេះគ្រប់គ្រងនិងធ្វើឱ្យលុយកើនឡើងគឺជាគន្លឹះនៃសេរីភាពហិរញ្ញវត្ថុ។ ជំហានដំបូងបង្អស់គឺការបង្រៀនយុវជនឱ្យស្គាល់ពីតម្លៃនៃលុយ។ អ្វីដែលចាំបាច់សម្រាប់រស់នៅ (អាហារ សម្លៀកបំពាក់សាមញ្ញ ការស្នាក់នៅ ការសិក្សា)។ អ្វីដែលបន្ថែមភាពស៊ីវិល័យនោះគឺ (ទូរស័ព្ទស៊េរីទំនើប សម្លៀកបំពាក់ប្រេនៗ ការដើរលេងកម្សាន្តហួសកម្រិត)។ យុវជនគួររៀនប្រើរូបមន្ត 50/30/20 ដែលជាស្តង់ដារសកលដូចជា

• ៥០%: សម្រាប់តម្រូវការចាំបាច់ប្រចាំថ្ងៃ

• ៣០%: សម្រាប់ចំណង់ចំណូលចិត្ត ឬការកម្សាន្ត

• ២០%: សម្រាប់សន្សំ ឬវិនិយោគ

ការសន្សំមិនមែនរង់ចាំដល់មានលុយច្រើនទើបសន្សំឡើយ ការចាប់ផ្តើមពីតិចតួចតែមានវិន័យ ហើយយុវជនដែលសន្សំតាំងពីអាយុ ២០ ឆ្នាំ នឹងមានទ្រព្យច្រើនជាងអ្នកចាប់ផ្តើមនៅអាយុ ៣០ ឆ្នាំ បើទោះជាដាក់ប្រាក់ក្នុងចំនួនស្មើគ្នាក៏ដោយ។ នៅក្នុងពិភពឌីជីថល ការទិញមុនសងក្រោយកំពុងតែអន្ទងចិត្តយុវជន នឹងត្រូវបង្រៀនពួកគេឱ្យយល់ថា បំណុលដែលបង្កើតចំណូល (ដូចជាកម្ចីសិក្សា ឬកម្ចីធ្វើអាជីវកម្ម) ចំណែកបំណុលដែលធ្វើឱ្យបាត់បង់តម្លៃ (ដូចជាការបង់រំលស់សម្ភារៈនិយមដែលមានការប្រាក់ខ្ពស់)។

ដូច្នេះ មុននឹងយកលុយទៅវិនិយោគលើភាគហ៊ុន ឬដីធ្លី ការវិនិយោគដែលចំណេញបំផុតសម្រាប់យុវជនគឺ ការវិនិយោគលើខ្លួនឯងហើយការរៀនជំនាញថ្មីៗ ក៏ដូចជាការអានសៀវភៅហិរញ្ញវត្ថុ និងការចូលរួមសិក្ខាសាលាផ្សេងៗ នឹងបង្កើនសមត្ថភាពរកចំណូលបានកាន់តែច្រើនទៀតផង។

 

 

 

 

អត្ថបទដោយ៖ សុធា