ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសជាផ្លូវការនូវការរៀបចំការប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធ «ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៦» ដើម្បីលើកកម្ពស់វិស័យអក្សរសាស្ត្រ និងអក្សរសិល្ប៍ជាតិ។

ព័ត៌មានសំខាន់ៗសម្រាប់ការចូលរួម៖
- វិញ្ញាសាប្រឡង៖ រួមមានផ្នែក ប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង។
- លក្ខខណ្ឌស្នាដៃ៖ ត្រូវតែជាស្នាដៃថ្មីមិនធ្លាប់ជាប់ជ័យលាភី ឬបោះពុម្ពផ្សាយពីមុនមក។ ស្នាដៃត្រូវរៀបចំជាអក្សរវាយកុំព្យូទ័រ (Khmer OS Siemreap, ទំហំ ១២) មានកម្រាស់ពី ១៥ ទៅ ៣០ទំព័រ។
-ខ្លឹមសារ៖ ត្រូវផ្ដោតលើអត្ថន័យអប់រំ សីលធម៌ សុជីវធម៌ និងការបង្ហាញពីតម្លៃអត្តសញ្ញាណជាតិ។
- កាលបរិច្ឆេទឈប់ទទួលពាក្យ៖ បេក្ខជនអាចដាក់ស្នាដៃរហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ល្ងាច ជាកំហិត។

បេក្ខជនអាចដាក់ស្នាដៃដោយផ្ទាល់នៅនាយកដ្ឋានសៀវភៅ និងការអាន (អាគារលេខ ៤៤ ផ្លូវលេខ ២៧៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក) ឬទំនាក់ទំនងតាមរយៈតេឡេក្រាមដែលមានរាយនាមក្នុងសេចក្តីជូនដំណឹង។