ព្រហ្មវិហារធម៌ គឺធម៌របស់ព្រះព្រហ្ម ដែលក្រាលចិត្តសន្តោសប្រោសប្រណី ចំពោះសត្វលោកទាំង៤ទ្វីប ឥតរើសមុន រឺធម៌ដែលជាលំនៅនៃចិត្តដ៏ប្រសើរ ។ ព្រហ្មវិហារធម៌មាន៤ប្រការគឺ ៖
- មេត្តា ៖ សេចក្តីស្រឡាញ់រាប់អានចំពោះសព្វសត្វ ។
- ករុណា ៖ សេចក្តីអាណិតអាសូរទៅរកសព្វសត្វ ។
- មុទិតា ៖ សេចក្តីត្រេកអរទៅរកសព្វសត្វ ដែលបានសុខចំរើន ។
- ឧបេក្ខា ៖ សេចក្តីស្មោះស្មើទៅរកសព្វសត្វ ។

- តើព្រហ្មវិហារធម៌ទាំង៤មានអត្ថន័យដូចម្តេចខ្លះ?
១. មេត្តា (Loving-kindness)គឺជាសេចក្តីស្រឡាញ់ រាប់អាន ចង់ឱ្យអ្នកដទៃបានសុខ។ វាគឺជាចិត្តដែលមិនមានសេចក្តីក្រោធខឹង ឬព្យាបាទ។ពេលដែលអ្នកប្រកាន់ភ្ជាប់បាននៅសេក្តីមេត្តាក្នុងចិត្តនោះជីវិតប្រចាំថ្ងៃរបស់អ្នកនិងរស់នៅប្រកបដោយសេក្តីសុខព្រោះតែអ្នករស់ជាមួយក្តីស្រឡាញ់ ការដែលមិនចង់ឈ្នះអ្នកដទៃ មិនខឹង មិនកុំគួននរណាម្នាក់រួមទាំងសេចក្តីអាណិតអាសូរ ចិត្តដែលរំភើបញាប់ញ័រនៅពេលឃើញអ្នកដទៃមានទុក្ខវេទនា និងមានបំណងចង់ជួយសង្គ្រោះឱ្យគេរួចផុតពីទុក្ខនោះ។
ការដែលចេះជួយគ្នានៅពេលឃើញមនុស្ស ឬសត្វកំពុងជួបការលំបាក យើងមិនត្រូវមើលបំណាំ ឬសើចចំអកឡើយ ប៉ុន្តែត្រូវរកវិធីជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន។
៣. មុទិតា (Sympathetic Joy)គឺសេចក្តីត្រេកអរ ចិត្តដែលត្រេកអរនៅពេលឃើញអ្នកដទៃបានសុខ បានចម្រើន ឬមានសំណាងល្អ។ វាជាថ្នាំបន្សាបសេចក្តីច្រណែនឈ្នានីស។នៅក្នុងសង្គមមួយដែលគ្នាននៅភាពច្រណៃនឈ្នានីសគ្នាទៅវិញទៅមកសង្គមនោះនិងកើតបាននៅសន្តិភាព ជាមួយនិងការអភិវឌ្ឈ៍។
មុទិតានិងកើតមានឡើងនៅពេលឃើញមិត្តភក្តិ ឬអ្នកជិតខាងទទួលបានជោគជ័យ បុណ្យស័ក្តិ ឬទ្រព្យសម្បត្តិ យើងមានចិត្តរីករាយជាមួយគេហាក់ដូចជាខ្លួនឯងទទួលបានដូច្នោះដែរ។
៤. ឧបេក្ខា (Equanimity)គឺជាការតម្កល់ចិត្តជាកណ្ដាល ការដឹងខុសត្រូវ និងមិនលំអៀង។ វាគឺជាចិត្តដែលមិនរំភើបខ្លាំងពេលបានលាភ និងមិនតូចចិត្តខ្លាំងពេលបាត់បង់លាភ។
ការយល់ដឹងអំពីច្បាប់នៃកម្ម (កម្មផល) នៅពេលដែលយើងព្យាយាមជួយគេហើយ (ករុណា) តែនៅតែជួយមិនបាន យើងត្រូវប្រើឧបេក្ខាដើម្បីកុំឱ្យចិត្តសៅហ្មង ឬនៅពេលដែលត្រូវកាត់សេចក្តីអ្វីមួយ ត្រូវឈរលើភាពយុត្តិធម៌មិនលំអៀងព្រោះស្រឡាញ់ ឬស្អប់។
ការអនុវត្តព្រហ្មវិហារធម៌ទាំង ៤ នេះ នឹងជួយឱ្យបុគ្គលម្នាក់ៗមានសន្តិភាពក្នុងចិត្ត និងបង្កើតបានជាសង្គមមួយដែលមានការយោគយល់ និងសាមគ្គីភាពខ្ពស់។
អត្ថបទដោយ៖ អៀង នីតា
ឯកសារយោង
- ព្រះត្រៃបិដកខ្មែរ៖ សុត្តន្តបិដក (រតនសូត្រ - សូត្រដែលរៀបរាប់ពីគុណនៃព្រះរតនត្រ័យ)។
- វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត៖ និយមន័យពាក្យ "រតនត្រ័យ"។
- សៀវភៅធម្មវិភាគ៖ សម្រាប់ពុទ្ធសាសនិកបឋមសិក្សា។