MoEYS E-Learning គឺជាថ្នាលអប់រំឌីជីថលផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ការស្វ័យសិក្សារបស់សិស្សានុសិស្សកម្ពុជា។ កម្មវិធីនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ២០២១ ដោយប្រមូលផ្តុំទៅដោយធនធានសិក្សាដ៏សម្បូរបែបរួមមានឯកសារមេរៀននិងវីដេអូបង្រៀនដែលផ្តល់ភាពងាយស្រួល និងរហ័សទាន់ចិត្ត។

គុណសម្បត្តិនិងមុខងារសំខាន់ៗ

កម្មវិធីទូរស័ព្ទដៃ MoEYS E-Learning ដើតួជាជំនួយការដ៏សំខាន់សម្រាប់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ចាប់តាំងពីកម្រិតមតេយ្យសិក្សារហូតដល់ឧត្តមសិក្សា។ ចំណុចពិសេសនៃកម្មវិធីនេះរួមមាន៖

• ភាពបត់បែនខ្ពស់៖ សិស្សនិស្សិតអាចធ្វើការស្វ័យសិក្សាបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងស្របតាមតម្រូវការជាក់ស្តែងបន្ថែមពីលើការសិក្សានៅក្នុងថ្នាក់រៀន។

• បណ្ណាល័យឌីជីថល៖ ផ្តល់ជូននូវព័ត៌មានសំខាន់ៗនិងជម្រើសសៀវភៅសិក្សាជាច្រើនដែលជាជំនួយដល់ចំណេះដឹងទូទៅ។

• ការអាប់ដេតជាប់ជាប្រចាំ៖ កម្មវិធីតែងតែមានការធ្វើបច្ចុប្បន្នភាពដើម្បីឆ្លើយតបនឹងតម្រូវការអ្នកប្រើប្រាស់ និងការរីកចម្រើននៃបច្ចេកវិទ្យា។

យោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មានកន្លងទៅបានបញ្ជាក់ថាត្រឹមរយៈពេល ៥ខែដំបូង បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ជាសាធារណៈក្នុងឆ្នាំ២០២១ កម្មវិធីនេះទទួលបានការទាញយកទៅប្រើប្រាស់រហូតដល់ទៅ ២៤ម៉ឺននាក់ ដែលបង្ហាញពីតម្រូវការដ៏ចាំបាច់នៃការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។

នៅក្នុងបរិបទនៃការអប់រំថ្មីឧបករណ៍ស្វ័យសិក្សាតាមប្រព័ន្ធឌីជីថលមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះបណ្តាល បំនិនជីវិត (Soft Skills) ដល់សិស្សានុសិស្សផងដែរដូចជា៖

• ការទទួលខុសត្រូវលើការគ្រប់គ្រងពេលវេលា។

• ការពង្រឹងភាពអត់ធ្មត់និងការខិតខំប្រឹងប្រែងស្រាវជ្រាវដោយខ្លួនឯង។

• ការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាទំនើបដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។

 

 

 

ប្រភព៖ https://www.facebook.com/share/p/1Ao62CkPKa/

កែសម្រួលដោយ៖ សមាន