ផ្លែទ្រៀលឬផ្លែក្រៀលឬផ្លែត្រៀលជាប្រភេទផ្លែឈើព្រៃទុំព៌ណក្រហមមានរសជាតិជូរអែមនិងរកបេះបាន នៅតាមព្រៃក្នុងទឹកដីកម្ពុជាយើង វាអាចមាននៅសឹងគ្រប់កន្លែងសូម្បីតែនៅតាមវាលស្រែនៅតំបន់ខ្លះ ដែលមានដុះនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាផងដែរ។
បើតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់អំពីដើមកំណើតនិងលក្ខណៈជាឈ្មោះឈើព្រៃដែលដុះឯង (ពុំដែលឃើញមានអ្នកណាមួយដាំទេ) ជាផលព្រឹក្សដែលមានប្រយោជន៍។

• ផ្លែត្រៀលមាន ២ ប្រភេទសំខាន់ៗ គឺ៖
1. ត្រៀលដោះក្របី (ទ្រៀលដោះក្របី): មានដើមជាវល្លិឡើងអាស្រ័យនឹងឈើឯទៀតផ្លែមានទំនងស្រដៀងនឹងដោះក្របីផ្លែជាចង្កោមៗពេលទុំមានសម្បុរក្រហមនិងមានរសជាតិជូរអែម។ តាមការស្រាវជ្រាវវិទ្យាសាស្ត្រមួយចំនួន។
2. ត្រៀលស្វា (ទ្រៀលស្វា): មានដើមតូចៗដុះបែកជាគុម្ពធំៗផ្លែជាចង្កោមតែតូចៗស្រដៀងនឹងផ្លែជើងចាបតូចពេលទុំមានសម្បុរក្រហមនិងមានរសជាតិផ្អែមស្រទន់បន្តិច។
* ចំពោះសុខភាព
• ការសិក្សាខ្លះបានបង្ហាញថាវាមានសមត្ថភាពប្រឆាំងនឹងជំងឺទឹកនោមផ្អែម ប្រឆាំងនឹងជំងឺរបេងប្រឆាំងអុកស៊ីតកម្ម (Anti-oxidant) និងប្រឆាំងនឹងមហារីកមួយចំនួន។
• ជួយប្រព័ន្ធការពាររាងកាយ៖ វាជួយបង្កើនស្ថានភាពប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយ។
• សុខភាពបុរស៖ ជួយកាត់បន្ថយការកើនឡើងនៃដុំសាច់ក្រពេញប្រូស្តាត។

ក្នុងសម័យបុរាណនិងអ្នកនៅតំបន់ចុងកាត់មាត់ញកប្រើមកដល់បច្ចុប្បន្ននេះរុក្ខជាតិទ្រៀលប្រើជាឱសថសម្រាប់ព្យាបាលជំងឺគ្រុនក្ដៅ អាឡែស៊ីស្បែកដំបៅពោះវៀននិងជំងឺក្រពេញប្រូស្តាត។ ក្នុងនោះការ ទទួលទានទឹកដើមទ្រៀលដែលដាំឆ្អិនគឺអាចបំបាត់ជំងឺ គ្រុនក្ដៅប្រើសម្រាប់ព្យាបាលភាពស្គមនិងភាពស្គមសម្រាប់ស្ត្រីក្រោយពេលសម្រាល។ ការសិក្សាបានរកឃើញថាវាមានសមត្ថភាពប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រឆាំងនឹងជំងឺរបេងប្រឆាំងអុកស៊ីតកម្មប្រឆាំងមហារីកអង់ទីប៊ីយ៉ូទិក បន្ថែមពីនេះជាតិអាល់កុលនៃឫសរបស់វាប្រើជាថ្នាំអេកបូលិក ecbolic (លើកកំពស់ពលកម្មដោយបង្កើនការកន្ត្រាក់ស្បូន)។ ផឹកទឹកដែលដាំពីដើមដែលហាលស្ងួតគឺជួយសម្រាប់ទប់ស្កាត់ការហូរឈាមក្រោយសម្រាល។នៅក្នុងប្រទេសថៃទ្រៀលត្រូវបានប្រើសម្រាប់ព្យាបាលអាឡែហ្ស៊ីស្បែក(កន្ទួល និងក្រហម) រួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀត។
អត្ថបទ៖ ជួន សុធា